អនុប្រធានាធិបតីស៊ីរីលោកហ្វារុក អាល់ សារ៉ាអា កាលពីថ្ងៃទី២៦ សីហា ត្រូវគេប្រទះឃើញលោកចេញពីរថយន្តដើម្បីដើរចូលការិយាល័យរបស់លោកនៅក្រុងដាម៉ាស់ ។ ការលេចមុខនេះជាការបញ្ចប់ពាក្យចចាមអារ៉ាមជាច្រើននិយាយពីការរត់ចោលជួររបស់លោក ។
គេអាចឃើញលោកអាល់ សារ៉ាអា ដើរចូលក្នុងការិយាល័យរបស់លោកដើម្បីជួបនៅទីនោះជាមួយប្រធានគណៈកម្មការសន្តិសុខជាតិនិងនយោបាយការបរទេសរបស់សភាអីុរ៉ង់ លោកអាឡាអេដឌីន បូរូ ហ្ស័រឌី ដែលបានមកដល់ក្រុងដាម៉ាស់ កាលពីថ្ងៃទី២៥ សីហា កន្លងមកនេះ ដើម្បីជួបជាមួយបណ្តាអ្នកទទួលខុសត្រូវស៊ីរី ។
ម៉ាស៊ីនឃោសនាបរទេសមួយចំនួនសម្តែងក្តីរីករាយចំពោះការរត់ចោលជួររបស់បណ្តាមេដឹកនាំស៊ីរី ហើយការនិយាយពីការរត់ចោលជួររបស់លោកអាល់ សារ៉ាអា គេឃើញផ្សាយនាពេលថ្មីៗនេះតាមទូរទស្សន៍អារ៉ាប់ទាំងឡាយ ដែលប្រទូស្តរ៉ាយនឹងប្រធានាធិបតីស៊ីរី ៕
ចែករំលែកព័តមាននេះ