ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​​ឆ្លាម​បុក​គ្នា​​ជា​មួយ​ឡិចស៊ីស​រួញ​ក្រពឹត​​ខ្ទេច​​មុខ​នៅ​មុខ​មន្ទីរ​​ពេទ្យ​រុស្ស៊ី

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី​​ឆ្លាម ពណ៌ខ្មៅ ​មួយ​គ្រឿង​បាន​​បើក​ទៅ​បុក​ជា​មួយ​​នឹង​រថយន្តឡិចស៊ីស​ LX470 ពណ៌ខ្មៅ ​មួយ​គ្រឿង បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់ និង​ស្រាល​​៧​នាក់ ។ ហេតុ​ការណ៍​​នេះកើតឡើង​កាល​ពីវេលា​ម៉ោង​​១​និង​៥​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៧ សីហា ២០១២ ត្រង់​ចំណុច​​ផ្លូវ​​លេខ​២៧១ ​មុខ​ពេទ្យ​មិត្តភាព​​ខ្មែរ-សូវៀត ​​ហៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ​ក្រុម​៥ ភូមិ​៣០ សង្កាត់​ទំនប់​ទឹក ខណ្ឌ​​ចំការ​មន ។

​ប្រភព​ព័ត៌​មាន​​នៅ​កន្លែង​​កើតហេតុ​​បាន​ប្រាប់​​ឱ្យ​ដឹង​ថា មុន​ដំបូង​​ឃើញ​រថយន្ត​​កាមរី​ឆ្លាម​​​ពណ៌ខ្មៅ ​បើក​ពី​​ជើង​ទៅ​ត្បូង​ដោយ​មាន​​គ្នា​រួម​ដំណើរ​សរុប​​៦​នាក់ (ស្រី​៣​នាក់) ចំណែក​​រថយន្ត​ឡិចស៊ីស LX470 បើក​ម្នាក់​ឯង​ពី​ត្បូង​ទៅ​ជើងក្នុង​​ទិស​ដៅ​បញ្ច្រាស​គ្នា​ លុះ​មក​ដល់​ចំណុច​ខាង​លើ​​ក៏​បុក​គ្នា​​ពេញទំហឹង​តែ​ម្តង​ បណ្តាល​ឱ្យ​​រង​របួស​​ធ្ងន់ និង​ស្រាល​​៧​នាក់ ឯរថយន្ត​​ទាំង​២​ខូច​ខាត​​ស្ទើរ​​​ទាំង​ស្រុង (ជន​រងគ្រោះ​ទាំង​​អស់​មិន​ត្រូវ​បាន​ស្គាល់​អត្ត​​សញ្ញាណ​)​ កំពុងសម្រាក​ព្យា​បាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត រីឯរថយន្ត​​ទាំង​២គ្រឿង​​ត្រូវ​បាន​សមត្ថ​កិច្ច​​ នគរបាល​ចរាចរ ជើង​គោក​រាជធានី​ភ្នំពេញ យក​ទៅរក្សាទុក​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕