អាជ្ញាធរឧតុនិយមចិនព្យាករណ៍ថា ព្យុះឈ្មោះ TEMBIN និងព្យុះឈ្មោះ BOLAVEN ពេលនេះកំពុងតែបោកបក់ ឆ្ពោះមកកាន់ឆ្នេរសមុទ្រចិន ហើយព្យុះទាំង២នោះនឹងមានខ្យល់បោកបក់ខ្លាំង ព្រមទាំងភ្លៀងធ្លាក់ខ្លាំង ។ ព្យុះ TEMBIN ជាព្យុះទី១៤ ប្រចាំឆ្នាំ កាលពីព្រឹកថ្ងៃទិ២៦ សីហា ស្ថិតនៅភាគឦសាន សមុទ្រចិនខាងត្បូង ហើយបោកបក់ឆ្ពោះទៅទិសខាងត្បូង បន្ទាប់មកឆ្ពោះទៅភាគឦសាន សំដៅភាគខាងត្បូងតៃវ៉ាន់ ។
ព្យុះ TEMBIN មានខ្យល់ខ្លាំងនៅភាគឦសាន សមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ និងតំបន់ឆ្នេរសមុទ្រភាគខាងត្បូង ខេត្តហ្វូផាន និងភាគខាងកើតខេត្តក្វាងទុង ។ ភ្លៀង និងខ្យល់ខ្លាំងនឹងមាននៅឆ្នេរសមុទ្រ ខេត្តហ្វូជាន និងក្វាងទុង ព្រមទាំង ភាគខាងត្បូងតៃវ៉ាន់ ។
ម្យ៉ាងវិញទៀត ព្យុះ BOLAVEN ជាព្យុះទី១៥ ប្រចាំឆ្នាំស្ថិតនៅចម្ងាយ៩៤០គ.មពីស្រុក XIANGSHAN ខេត្តហ្សេយ៉ាង កាលពីព្រឹកថ្ងៃទី២៦ សីហា ។ ព្យុះនោះបោកបក់ឆ្ពោះទៅ ភាគពាយ័ព្យ ហើយនឹងមានខ្យល់ខ្លាំងនៅសមុទ្រចិនខាងកើត ។ព្យុះ BOLAVEN នាយប់ថ្ងៃទី២៦ សីហា ត្រូវមកដល់សមុទ្រចិនខាងកើត មុនពេលបោកបក់កាត់ភាគខាងកើត ខេត្តសានដុង នាថ្ងៃទី២៨ សីហា ។ ព្យុះនេះក៏បោកបក់ឆ្ពោះទៅកាន់កោះ JEJU របស់កូរ៉េខាងត្បូងដែរ ។
ព្យុះត្រូវបោកបក់លើកោះ JEJU បន្ទាប់មកទៅកាន់ឆ្នេរសមុទ្រខាងលិចរបស់ប្រទេស ហើយនារសៀលថ្ងៃទី២៨ សីហា ត្រូវមកដល់ចម្ងាយ១១០ គ.ម ខាងលិចក្រុងសេអ៊ូល មុនពេលបោកបក់ទៅដល់កូរ៉េខាងជើងនាថ្ងៃទី២៩ សីហា ៕


ចែករំលែកព័តមាននេះ