ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ភ្លើង​ឆេះ​​រោង​ចក្រ​​ចម្រាញ់​ប្រេង​កាតធំ​វេណេសុយអេឡានឹ​ងចាប់​ផ្តើម​​ផលិត​កម្ម​​វិញ

13 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​​ថាមពល​វេណេសុយអេឡា​លោករ៉ា​ហ្វាអែល ​រ៉ាមីរេស អះអាង​កាលពី​​ថ្ងៃទី​២៦ ​សីហា ថា ​​រោង​ចក្រ​ចម្រាញ់​​ប្រេង​កាត​​​ធំ​ជាង​គេ ​របស់វេណេ​សុយអេឡា ដែល​ត្រូវ​​ភ្លើង​ឆេះ​យ៉ាង​ខ្លាំងក្លា​​កាលពី​ថ្ងៃទី​២៥ សីហា កន្លង​មកនេះ ​បណ្តាលឱ្យ​​មនុស្ស​ស្លាប់​​៤១នាក់ ​អាច​ដំណើរ​ការ​ផលិតកម្ម​ឡើង​វិញ​រយៈ​ពេល​២​ថ្ងៃទៀត ។

​​រដ្ឋ​មន្ត្រី​រូបនេះ​ថ្លែងថា ​អគ្គិ​ភ័យ​​បណ្តាល​មកពី​ការ​ផ្ទុះ​ ព្រោះ​ការ​ធ្លាយ​ឧស្ម័ន​កាលពីព្រឹក​ថ្ងៃ​ទី២៥ សីហា ​ក្នុង​រោង​​ចក្រ​​ចម្រាញ់​ប្រេង​កាត​​ AMUAY ស្ថិត​នៅ​​​ភាគ​ពាយ័ព្យ​ប្រទេស​​ពេល​នេះ​កម្រិត​ត្រឹម​ការ​ផ្ទុះ​​ឆេះ​អស់​អាង​ស្តុក​ប្រេង​​​តែ​២​ប៉ុណ្ណោះ ។ ​ទាហាន​១៨​នាក់ ​នៃ​កង​ឆ្មាំ​ជាតិ​ ​និង​ជន​ស៊ីវិល​១៥នាក់  ស្ថិត​ក្នុង​ចំណោ​ម​អ្នក​ស្លាប់។ ​សាក​សព​មនុស្ស​៦នាក់ ​ពុំ​អាច​​កំណត់​​ដឹង​​អត្តសញ្ញាណ​ឡើយ ។ ​​កាលពីថ្ងៃទី២៦  សីហា ​​មនុស្ស​២​នាក់​ទៀត​ ស្លាប់​ដោយ​សារ​របួស​ធ្ងន់​ពេក​​នៅ​មន្ទីរពេទ្យ ។

​រោង​ចក្រ​នោះ​ដែល​ផលិត​ប្រេង​​ចំនួន​៦៤៥.​០០០​ធុង ​ក្នុង១ថ្ងៃ ​ជា​ផ្នែក​មួយ​​របស់​ក្រុម​ហ៊ុន PARAGUANA ជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​​នៃ​ពិភព​​លោក​​ ដែល​មាន​សមត្ថ​ភាព​ផលិត​ប្រេង​សរុប​​ដល់​ទៅ​៩៥៥.០០០​ធុង​ក្នុង​១ថ្ងៃ ។

នេះ​ជាគ្រោះថ្នាក់​ដ៏​ធំ​មួយសម្លាប់​មនុស្ស​ច្រើន​កើត​​មានក្នុង​រោងចក្រ​​​ចម្រាញ់​ប្រេង​កាត​​​មួយ​ក្នុង​​ប្រវត្តិ​សាស្ត្រ​នៃ​ឧស្សាហកម្ម​ប្រេង​ដោយ កាលពី​ឆ្នាំ​១៩៩៧ ​រោងចក្រ​​ចម្រាញ់​​ប្រេង​កាត VISAKHAPATNAM នៅ​ឥណ្ឌា​ត្រូវភ្លើង​​ឆេះ​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​៥៦​នាក់ ហើយ​​ការ​ឆេះ​​ក្នុង​រោងចក្រ​​​ចម្រាញ់​​ប្រេង​មួយ​របស់​ក្រុមហ៊ុន BP ​នៅ​រដ្ឋ​តិច​សាស់ កាលពីឆ្នាំ​២០០៥ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៥នាក់ ៕