ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លើក​ទម្ងន់​ជួយ​បុ​រស​កាត់​បន្ថយ​ជំ​ងឺ​ទឹក​នោម​ផ្អែម​

11 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា បណ្តា​បុ​រស​ដែល​ហ្វឹក​ហាត់​លើក​ទម្ងន់​ទៀង​ទាត់​អាច​កាត់​បន្ថយ​បាន​នូវ​អត្រា​ប្រ​ឈម​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​បាន​ដល់​ទៅ​១/៣ ។​​លទ្ធផល​នៃ​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ Archieves of Internal Medical​ បាន​​ពិ​សោធ​លើ​បុ​រស​ជាង ៣២.០០០​នាក់​ដោយ​ចំណាយ​​ពេល​អស់​១៨​ឆ្នាំ ។​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​មហាវិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​នៃ​សាកល​វិទ្យា​ល័យ​ហា​វើដ​សហ​រដ្ឋ​អា​មេរិក​និង​សាកល​វិទ្យា​ល័យ​ Southern Denmarkប្រ​ទេស​ដា​ណឺ​ម៉ាក​​អះ​អាង​ថា ហាត់​ប្រាណ​លើក​ទម្ងន់​ឱ្យ​បាន​៣០​នា​ទី​ក្នុង​មួយ​ថ្ងៃ​និង​៥​ដង​ក្នុង​មួយ​សប្តាហ៍​ អាច​កាត់​បន្ថយ​ការ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​បាន​៣៤​ភាគ​រយ ប៉ុន្តែ​បើ​ហាត់​តិច​តួច​​​​ តែ​ទៀត​ទាត់​ត្រឹម​១​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ គឺ​នៅ​តែ​ទទួល​អត្ថ​ប្រ​យោជន៍​ដោយ​អាច​កាត់​បន្ថយ​បាន​នូវ​អត្រា​ប្រ​ឈម​១២ភាគ​រយ ។​

យ៉ាង​ណា​ក៏​ដោយ​ ​ការ​ហាត់​ប្រាណ​អ៊ែរ៉ូប៊ិក​(Aerobic)ត្រូវ​អ្នក​វិទ្យា​សាស្រ្ត​បញ្ជាក់​ថា ល្អ​ជាង​ការ​ហាត់​ប្រាណ​លើក​ទម្ងន់​បន្តិច​ដោយ​វា​អាច​​​​កាត់​បន្ថយ​ការ​ប្រឈម​បាន​ដល់​ទៅ​ពាក់​កណ្តាល ។ បើបូក​ការ​ហាត់​ប្រាណ​ទាំង​ពីរ​ប្រ​ភេទ​នេះ​បញ្ចូល​គ្នា​ ឃើញ​ថា​ ​អត្ថ​ប្រ​យោជន៍​បាន​កើន​ឡើងគួរ​ឱ្យ​កត់​សម្គាល់​ ។ ​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ Anders Grontvedបាននិយាយ​ថា ៖«មនុស្ស​ជាច្រើន​ជួប​បញ្ហា​លំ​បាក​លើ​ការ​ហាត់​ប្រាណ​អ៊ែរ៉ូ​ប៊ិក​ ។ ដោយ​ឡែក​ លទ្ធផល​ថ្មី​លើក​នេះ​បង្ហាញ​ថា ការ​ហ្វឹក​ហាត់​លើក​ទម្ងន់​អាច​ជំ​នួស​គ្នា​​បាន​ »។ មិន​ទាន់​ច្បាស់​ទេ​ដែល​ថា ការ​ហាត់​ប្រាណ​ខាង​លើ​នេះ​ផ្តល់​ផល​ប្រ​យោជន៍​ដល់​ស្ត្រី​ ឬ​យ៉ាង​​ណា​នោះ ៕