ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉េ​​ដឹក​កម្ម​ករ​​ផ្លូវ​ដែក​​រអិល​​ក្រឡាប់​ផ្ងារ​ជើង​របួស​ជាង​២០​នាក់​

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ រថយន្ត​​កូរ៉េ​​ចំណុះ​២​តោន​​កន្លះ​ដឹក​កម្ម​ករ​ផ្លូវ​​ដែក​ជាង​២០​នាក់​​បាន​​ក្រឡាប់​​ផ្ងារ​ជើង​​ជះ​កម្ម​ករ​ដេក​រដូក​រណែល​​ពេញ​ផ្លូវ តែ​សំណាង​​ល្អ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ធ្ងន់​នោះទេ គ្រាន់តែ​​​រលាត់​ដៃ​ជើង​​ ខណៈ​​ដឹក​កម្ម​ករ​ទៅ​ធ្វើ​ការ​ពេល​ភ្លៀង​​កំពុង​ធ្លាក់​ខ្លាំង​​រអិល​​ក្រឡាប់​​តែ​ម្តង ​ដែល​ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៣ ​ត្រង់​ចំណុច​ផ្លូវ​​កោង​ ​ស្ថិត​ក្នុងភូមិ​​​គីឡូ​ម៉ែត្រ​​លេខ​១២ ​ឃុំ​កោះ​​តូច ស្រុក​​ទឹក​ឈូ ​កាល​ពីវេលា​ម៉ោង​​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​២៧ សីហា ២០១២ ។

​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​​ថា រថយន្ត​កូរ៉េ​ដឹក​កម្ម​ករ​ផ្លូវ​ដែក​ជាង​​២០​នាក់​ចេញពី​ក្រុង​កំពត​ឆ្ពោះ​​ទៅ​ការ​ដ្ឋាន​នៅ​ខាង​លិច​​ផ្សារ​វាល​រេញ​​ ខណៈ​ភ្លៀងកំពុង​​​ធ្លាក់​​ខ្លាំង ។ ​លុះ​​មក​ដល់​ចំណុច​​កើតហេតុ​ផ្លូវ​កោង​ ហើយ​រអិល​​អ្នក​​បើក​បរ​​ព្យា​យាម​​ទប់​ចង្កូត​​ តែ​ទប់​​មិន​ឈ្នះ​​ក៏ជាន់​​ហ្វ្រាំង​ បណ្តាល​ឱ្យ​​ក្រឡាប់​ជះ​កម្ម​ករ​រង​របួស​តែ​ម្តង តែ​សំណាង​​ល្អ​ពុំ​មាន​អ្នក​ស្លាប់​នោះ​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕