ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB​បញ្ជាក់​ថា​ភូមា​នឹង​ក្លាយ​ជា​ប្រទេស​មានចំណូល​មធ្យម​នៅក្នុង​ឆ្នាំ​2020

13 ឆ្នាំ មុន

AFP បានចុះ​ផ្សាយ​​ដោយ​យោង​លើ​របាយ​ការណ៍​ពីធនាគារ​អភិវឌ្ឍ​ន៍អាស៊ី​(ADB) ដោយ​បញ្ជាក់​ថា កំណើន​សេដ្ឋ​កិច្ច​ដ៏​រឹង​មាំ​​អាច​ជួយ​លើក​កម្រិត​​កម្ពស់​ភូមា​ឱ្យ​ស្ថិត​នៅក្នុង​​ក្រុម​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​ប្រសិន​បើ​ភូមា​អាច​យកឈ្នះ​លើ​​ឧបសគ្គ​ដែល​រា​រាំង​​កំណែ​ទម្រង់​ ។

នៅ​ក្នុង​របាយការណ៍​របស់​ ADB បញ្ជាក់​ថា​ផលិត​ផល​សរុប​ក្នុង​​ប្រទេស​(GDP) ​របស់​ភូមា​មាន​សក្តា​នុពល​នឹង​កើនឡើង​ប្រហែល​ពី​៧ទៅ​​៨​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ ខណៈពេល​ប្រាក់​ចំណូល​មធ្យម​សម្រាប់​បុគ្គល​ម្នាក់​អាច​កើន​ឡើង​៣ដង​ក្នុង​រយៈពេល​១៨ឆ្នាំ​ខាង​មុខ ។​ADB បាន​​អំពាវនាវ​ឱ្យ​មានការ​វិនិយោគ​ផ្នែក​សំណង់​សិក្សា​អប់​រំ​​ សុខភាព​ និង​​សង្គម​​កិច្ច​​កាន់​តែ​ច្រើន ​ដើម្បី​ឱ្យ​ប្រទេស​ភូមា​ស្ថិត​នៅក្នុង​ទិសដៅ​រីក​ចម្រើន​ចីរ​​កាល ។

លោក​ស្ទី​ហ្វេន ​ក្រូហ្វ​ អនុប្រធា​​ន​ ADB ​បាន​ថ្លែង​ថា​មានសក្តា​នុភាព​ដ៏រឹងមាំ​ដល់ការរីក​ចម្រើន​រ​​បស់​​ភូមា និងដើម្បី​ឱ្យ​មាន​ភាព​ប្រាកដ​ប្រជា​លើ​សក្តានុពល​នោះ​ភូមា​ចាំបាច់​ត្រូវ​ពុុះពារ​ជា​បន្តបន្ទាប់​នៅក្នុង​ការ​​​ធ្វើ​កំណែទម្រង់  ។ការគ្រប់គ្រង​សេដ្ឋ​កិច្ច​ដែល​មាន​កំហុស​ឆ្គង​​ក្នុងអំឡុងពេល​ជា​ច្រើន​ទសវត្ស​ក្រោម​ការ​ដឹង​នាំ​របស​់​រដ្ឋាភ​ិបាល​ផ្តាច​់ការ​យោធា​ធ្វើ​ឱ្យ​មាន​លក្ខណៈ​អន់​ថយ​ជាងប្រទេស​ជិតខាង​ក្នុង​ផ្នែក​បទដ្ឋាន​ជីវភាព​រស់នៅ​ និងបច្ចុប្ប​ន្ន​ភូមា​​​ស្ថិត​​ក្នុង​ក្រុម​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​រួម​ជាមួយ​​អាហ្វ​​ហ្គា​នីស្ថាន​ បង់​ក្លា​ដេស កម្ពុជា ​និង​នេបា៉ល់​ ដោយប្រាក់​ចំណូល​មធ្យម​ចំពោះ​បុគ្គល​ម្នាក់​តិច​ជាង​១.០២៥​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​ ។

លោក​ក្រូហ្វ​ បញ្ជាក់​​ថា ​«ការ​រីក​ចម្រើន​ចាំ​បាច់​​ត្រូវលាត​សន្ធឹង​ទៅ​លើ​មនុស្ស​គ្រប់​រូប តាំង​ពី​វណ្ណៈ​កណ្តាល​ដល់​វណ្ណ​ៈ​ក្រី​ក្រ ​។ ទៅ​ថ្ងៃ​អនា​គត​​​ភូមា​​អាច​រីក​​ចម្រើន​ដូចគ្នា​នឹង​បណ្តា​ប្រទេស​ជិតខាង​នៅក្នុង​ភូមិភាគ​ »។ ​ADBនិង​​ធនាគារ​ពិភព​លោក​(WB) ទើប​​តែ​​បើក​ទី​ស្នាក់​ការ​នៅភូមា​ក្រោយ​ពេល​ធ្វើ​កំណែ​ទម្រង់​​លើការ​ដឹក​នាំ​នៃ​​រដ្ឋាភិបាល​អាណត្តិ​ថ្មី ៕