ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ស្ត្រី​ចំណាស់​​កើត​រោគ​សរសៃ​ប្រសាទ​​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​យក​សាំង​ចាក់​ស្រោច​ដុត​ខ្លួន​ បណ្តាលឱ្យ​ស្លាប់​យ៉ាង​​អាណោច​អាធ័ម​​បំផុត​ដែល​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​​កាល​ពី​វេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃទី​​២៦ សីហា នៅភូមិ​គាថា​វង់​លើ ឃុំ​ត្រពាំង​សាលា​ខាង​លិច ​ស្រុក​បន្ទាយ​មាស ។ ស្ត្រី​រងគ្រោះ​ឈ្មោះ​លន់ ​យ៉ើ ​អាយុ​៦៣​​ឆ្នាំ ​ហើយ​បើ​​តាម​ការ​អះអាង​ពី​​ក្រុម​គ្រួសារ​​ថា មាន​រោគ​សរសៃ​ប្រសាទ​​យូរ​ឆ្នាំ​មក​ហើយ ។

នៅ​ថ្ងៃ​កើត​ហេតុ​ស្ត្រី​រងគ្រោះ​នៅ​ផ្ទះ​តែ​ម្នាក់​ឯង ​ព្រោះ​ប្តី និង​កូនៗ​​រវល់​​នៅ​រោង​ចិញ្ចើម​​​ទា ​ហើយ​​ក៏​មិន​​មាន​រឿង​ឈ្លោះ​​ប្រកែក​អ្វី​ក្នុង​​គ្រួសារ​ដែរ ។ ​ ​សាក្សី​រស់​នៅ​ក្បែរ​ផ្ទះ​ស្ត្រី​រងគ្រោះ​​សន្និ​ដ្ឋាន​ថា ស្ត្រី​ខាងលើ​បាន​ចាក់​សាំង​ដុត​សម្លាប់ខ្លួន​​ឯង​តាំងពី​ចន្លោះ​​ម៉ោង​៩​ ម៉ោង​១០​ម៉្លេះ ​ព្រោះ​នៅវេលា​ម៉ោង​​នេះ​គេ​ឃើញ​ស្ត្រី​ឈ្មោះ​លន់ យ៉ើ ​បាន​កាន់​ដប​​ទៅ​ទិញ​សាំង​​ដោយ​​ប្រាប់​​គេ​ថា យក​ទៅ​ចាក់​​ម៉ាស៊ីន​បូម​ទឹក​ដាក់​​ស្រែ ទើប​មិន​មាន​អ្នក​ចាប់​អារម្មណ៍​​ លុះ​​នៅវេលា​ម៉ោង​៥​ល្ងាច​​ថ្ងៃ​ដដែល​​មាន​ក្មេង​២-៣​នាក់​ បាន​ទៅ​រក​បេះ​​ផ្លែ​ត្របែក​នៅ​ក្បែរ​ផ្ទះ​​ស្ត្រី​រងគ្រោះ ក៏ស្រាប់តែ​ប្រទះ​ឃើញ​សព​​ស្ត្រី​ខាងលើ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​តែ​ម្តង​ ។ បើ​តាម​​ការ​អះអាង​​របស់​កូន​ប្រុស​ស្ត្រី​រងគ្រោះ​ថា ម្តាយ​របស់​ខ្លួន​កើត​​​រោគ​សរសៃ​​ប្រសាទ​​យូរ​ឆ្នាំ​មក​ហើយ ​ហើយ​មុន​ធ្វើ​​អត្ត​ឃាត​នេះ​​ក៏​មិន​មាន​ទំនាស់​អ្វី​​នឹង​ក្រុម​គ្រួសារ​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕