ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ​Cartel កំពុង​មាន​វិធាន​ការ​ដំឡើង​​ថ្លៃ​​កៅ​ស៊ូ

13 ឆ្នាំ មុន

វិបត្តិ​​សេដ្ឋ​កិច្ច​​សាកល​​បាន​រុញ​ច្រាន​ឱ្យ​តម្លៃ​របស់​​របរ​​​គ្រប់​បែប​យ៉ាង​​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​​ រាប់​ចាប់​​តាំង​​ពី​ទង់​​ដែង​ទៅ​ដល់​​ធ្យូង​ ។ ឃើញ​ដូច្នេះ​​ហើយ​ទើប​ក្រុមហ៊ុន Cartel ​ដែល​ជា​​ក្រុមហ៊ុន​គ្រប់​គ្រ​ង​ផលិត​ផល​កៅ​ស៊ូ​នៅ​លើ​ពិភព​លោក​កំពុង​មាន​​វិធានការ​​វាយ​បក​វិញ​ដើម្បី​​ដំឡើង​​ថ្លៃ​កៅ​ស៊ូ ។ ក្រុម​​ប្រទេស​​អាស៊ី​​អាគ្នេយ៍​ចំនួន​៣​ដែល​កាន់​​កាប់​ការ​ផ្គត់​ផ្គង់​កៅ​ស៊ូ​៧០​%​នៅ​លើពិភព​លោក​និយាយ​ថា ​ពួក​គេ​​នឹ​ងទទួល​​យក​ការ​ផ្គត់​ផ្គង់​ និង​រក្សា​​ទុក​ការ​ផ​្គត់​ផ្គង់​​ទាំង​អស់​នោះ​​ដោយ​ដុត​​កម្ទេច​​ដើម​កៅ​ស៊ូ​ចាស់ៗ​ចោល ​ដោយ​សង្ឃឹម​ថា​នឹង​ជួយ​លើក​កម្ពស់​​តម្លៃ​ដែល​បាន​ធ្លាក់​ចុះ​៦០​% ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១ មក ។

វិធាន​ការ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​​កៅ​ស៊ូ​ត្រី​ភាគី​​​​អន្តរ​ជាតិ​​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​​បាង​កក ដែល​តំណាង​ដោយ​​​ប្រទេស​ថៃ ឥណ្ឌូ​ណេ​ស៊ី ​និង​ម៉ាឡេ​ស៊ី ។ កាល​ពី​ថ្ងៃ​សុក្រ​​​កន្លង​​ទៅ​ តម្លៃ​​​កៅ​ស៊ូ​នៅ​ក្នុង​ទី​ផ្សារ​​ដោះ​ដូរ​​ផលិត​ផល​នៅ​ទី​ក្រុង​​តូ​ក្យូ​កើន​៩%​​ចាប់​ពី​មាន​ការ​ធ្លាក់​​ចុះ​ជិត​៣​ឆ្នាំ​កន្លង​មក​នេះ ពោល​គឺ​កៅ​ស៊ូ​១​គីឡូ​ក្រាម​​ថ្លៃ​២២១​យ៉េន ស្មើ​នឹង​​២,៧៨​ដុល្លារ​​អាមេរិក ។ ​ខុស​ពី​ឆ្នាំ​​នេះ​តម្លៃ​កៅ​ស៊ូ​បាន​ឈាន​ឡើង​ដល់​៥២៨​យ៉េន​​ក្នុង​១​គីឡូ​ក្រាម​​កាល​ពី​ខែ​​កុម្ភៈ​​ ឆ្នាំ​២០១១ តែ​ក្រោយ​មក​បាន​ធ្លាក់​ចុះ​វិញ ស្រប​ពេល​​ជា​មួយ​នឹង​​តម្លៃ​ប្រេង​​​ដែរ ។ ​តាម​ការ​ពិត​ទៅ​ ការ​ធ្លាក់​ចុះ​នេះ​ដោយ​សារ​តែ​ប្រទេស​​​ដែល​ប្រើ​ប្រាស់​កៅ​ស៊ូ​ធំៗ​មាន​ដូច​ជា ចិន និង​ប្រេ​ស៊ីល​មាន​ការ​ថម​ថយ​​សកម្ម​ភាព​ផ្នែក​សំណង់ ។

យោង​តាម​​ក្រុមហ៊ុន​ផ្តល់​ទិន្នន័យ CEIC ​បាន​ឱ្យ​ដឹង​ថា ចិន​ជា​ប្រទេស​​ដែល​ប្រើ​កៅ​ស៊ូ​​ធំ​បំផុត​​នៅ​លើ​ពិភព​លោក ដោយ​​បង្កើន​​ការ​នាំ​ចូល​កៅ​ស៊ូ​ដល់​ទៅ​១៦%​ស្មើ​នឹង​១,២លាន​តោន​​នៅ​ក្នុង​ឆ្នាំ​នេះ បើ​គិត​​ចាប់​ពី​ដើម​ឆ្នាំ​មក ។ ​នៅ​ពេល​​ទំហំ​នៃ​ការ​នាំ​ចូល​កៅ​ស៊ូ​ចូល​មក​ប្រទេស​ចិន​កើន​ឡើង​ តម្លៃ​នាំ​ចូល​កៅ​ស៊ូ​របស់​ចិន​បាន​ធ្លាក់​ចុះ​១៦%​មក​នៅ​៥៥១​លាន​ដុល្លារ​ ។

យ៉ាង​ណា​ក៏​ដោយ​ការ​ធា្លក់​ចុះ​​តម្លៃ​​កៅ​ស៊ូ​​បាន​ជួយ​ឱ្យ​កម្រិត​​ប្រាក់​ចំណេញ​ទទួល​បាន​ច្រើន​ដល់​បណ្តា​ក្រុមហ៊ុន​ផលិត​​សម្បក​​កង់​រថយន្ត​​មួយ​ចំនួន​ដូច​ជា ​​ក្រុមហ៊ុន ​Bridgestone របស់​ជប៉ុន និង​​ក្រុមហ៊ុន ​Kumho របស់​កូរ៉េ​ខាងត្បូង ៕