ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ប្រាស់​ពន្លឺ​ព្រះ​អាទិត្យ​រួម​ចំណែក​​អភិវឌ្ឍ​​ន៍​ទេសចរណ៍​បៃ​តង​នៅ​កម្ពុជា​​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​ថោង ខុ​ន ​​រដ្ឋ​មន្រ្តី​​ក្រសួងទេសច​រណ៍​ បាន​ចាត់​ទុកការ​នាំមក​នូវ​បច្ចេក​វិទ្យាថ្មី​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​ដែល ប្រើ​ប្រាស់ពន្លឺ​ព្រះអាទិត្យ​គឺជា​ការចូល​រួមចំណែក​យ៉ាងសំខាន់​ដល់ការ​អភិវឌ្ឍ​ទស្សនទាន​ទេស​ចរណ៍​បៃតង​នៅក្នុង​ព្រះ​រាជាណា​ចក្រកម្ពុជា​ ។ លោក​រដ្ឋ​មន្ត្រី​បាន​​លើក​ឡើងដូច្នេះ​​​ ​ក្នុង​ឱកាស​អញ្ជើញ​​ច​ូលរួម​​ក្នុងពិធី​សម្ពោ​ធក្រ​ុមហ៊ុន Green Earth Technology Service ដែលរៀប​ចំធ្វើ​​ឡើង​​នៅ​​សណ្ឋាគារ​ណាហ្គាវើល ​កាលពី​ថ្ងៃទី​២១ ​សីហា ឆ្នាំ២០១២ ។

លោក ថោង ខុន ​​មាន​ប្រសាសន៍ថា ស្រប​ពេល​​ដែលពិភព​លោក​ទាំង​មូល​បាននិ​ង​កំពុង​​ប្រឈម​នឹង​​​ការ​វិវត្ត​ថ្មី​ឥតឈប់ឈរ​លើមូល​ដ្ឋានសេដ្ឋ​កិច្ច សង្គម​និងបរិស្ថាន​ ​ដែលស្តែង​ឡើង​តាម​រយៈ​ការ​ប្រែប្រួល​ជាច្រើន​ដូចជា ​ភាពមិន​ប្រាកដ​ប្រជា​នៃ​វិបត្តិសេដ្ឋកិច្ច​សាកលលោក​នោះ​​ បញ្ហាគ្រោះ​ធម្ម​ជាតិបាន​កើតឡើង​ជា​បន្តបន្ទាប់ ហើយ​កម្តៅ​​​ភព​ផែន​ដី ការរលាយ​ទឹក​កក​​នៅ​​​តំបន់​ប៉ូល​ រលក​យក្ស​ស៊ូណាមិ​ បានជះ​ឥទ្ធិពល​លើវិស័យ​ទេស​ចរណ៍ ។ ​ឆ្លើយតប​បញ្ហាប្រឈម​ទាំង​អស់នេះ​ ការយក​ចិត្តទុក​ដាក់ដល់​ទស្សន​ទាន​បៃតងគឺជា​ការចាំបាច់​និងមានសារ​សំខាន់ជា​មូល​ដ្ឋាន ខណៈ​ពេលដែល​ពិភពលោក​ទាំងមូល​កំពុង​បោះ​ជំហានទៅម​ុខក្នុង​សម័យកាល​បៃតង ​។

លោករដ្ឋ​មន្រ្តីបញ្ជាក់ថា​ ការអភិវឌ្ឍ​ទេស​ចរណ៍បៃតង​ដែលជា​គំរូអភិវឌ្ឍន៍​ ​គិតគូរ​ដល់ការ​អភិរក្សថែរ​ក្សាសម្បត្តិ​វប្បធម៌ ​ធនធាន​ធម្មជាតិ និង បរិស្ថានប្រកបដោយ​និរន្តរភាព​ មាន​សារ​សំខាន់​​និងចាំបាច់​ផងដែរ​សម្រាប់​សាកល​លោក​បច្ចុប្បន្ន​។ ​ទាំងអស់​នេះ ​ក៏ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួមពីគ្រប់​ភាគីពាក់​ព័ន្ធក្នុង​ការ​អភិវឌ្ឍ​ ​គ្រប់​​​​​​​​​គ្រង​ និងការ​ធ្វើធុរ​កិច្ចក្នុង​ឧស្សា​ហកម្ម​ទេស​​ចរណ៍ ហើយការចូល​រួមនាពេល​នេះ​​ម​ិនត្រឹម​តែ​​​​ផ្អែក​លើផ្នែក​រដ្ឋប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែសំដៅ​ដល់​តួ​នាទី​របស់ប្រតិ​បត្តិករ​ទេស​ចរណ៍ ព្រមទាំងអ្នក​ផ្តល់​សេវា​កម្មនានា​ដែលទ្រទ្រង់​លើប្រធាន​​បទ​ជំរុញ​ការចូល​រួមវិស័យ​ទេសចរណ៍​ក្នុងការ​ធានា​និរន្តរ​ភាព​នៃ​ប្រភព​ថាមពល​ ។

ដោយឡែក​សម្រាប់កម្ពុជា​ ​លោករដ្ឋ​មន្រ្តី​បាន​ឲ្យដឹង​ថា កម្ពុជា​កំពុង​ធ្វើសមាហ​រណកម្ម​ខ្លួន​​​ទៅ​​ក្នុង​តំបន់និង​សាកល​លោក ​ដោយ​ត្រូវរៀប​ចំ​​​​ខ្លួនឲ្យ​ទាន់ពេល​វេលា ធានា​ឲ្យបាន​នូវការ​អភិ​វឌ្ឍ​​សម្រាប់រយៈ​ពេលយូរ​អង្វែង​​ ។ កម្ពុជា ​ខិត​ខំប្រ​ឹង​ប្រែងឈរ​លើទស្សន​ទានក្នុង​ការ​អភិវឌ្ឍ​​វិស័យ​ទេសចរណ៍​បៃតង​តាមរយៈ​ការ​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត ការ​អភិវឌ្ឍ​អេកូ​ទេសច​រណ៍ ​និងយុទ្ធនា​ការទេស​ចរណ៍​​ម្នាក់​​ដើម​​​ឈើ​មួយដើម​ ​និងយុទ្ធនា​ការទីក្រុង​ស្អាតជា​ទី​ក្រុង​គ្មាន​សំរាម​​ជា​ថង់ប្លាស្ទិក​ហើរតាម​ខ្យល់​ ។

ដូច្នេះ ការ​នាំមក​នូវ​បច្ចេក​វិទ្យាថ្មីៗ​ក្នុងការ​ផ្គត់​ផ្គង់​ថាមពល​​ប្រើប្រាស់​ពន្លឺព្រះ​អាទិត្យ (Solar Energy) ដែលសម្ពោធ​​ប្រើប្រាស់់​នៅថ្ងៃ​នេះ​ ​គឺពិតណាស់​ថាជាការ​រួម​ចំណែក​អភិវឌ្ឍន៍​ទស្សន​ទានបៃតង​នៅកម្ពុជា​ស្របតាម​អ្វីដែល​បានលើក​ឡើងខាង​លើ ។​ ការ​ងាកមកប្រើថាមពលពន្លឺព្រះអាទិត្យ និងជួយ​ការពារបរិស្ថាន  ​៕