ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេ​ច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ផ្តល់​ក្តី​សង្ឃឹម​អ្នក​ក្រុង​ពោធិ៍​សាត់​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​លើ​ធ្លី​

13 ឆ្នាំ មុន

ខេត្ត​​​​ពោធិ៍​សាត់​​ ៖ អ្នក​ក្រុង​ពោ​ធិ៍​សាត់​​​​​ដែល​រស់​នៅ​​​​​​លើ​ដី​ទាំង​​​៥​កន្លែង​ក្នុង​​សង្កាត់​​​ផ្ទះ​ព្រៃ​​ គឺ​​ដី​​អតី​ត​ផ្លូវ​​​យន្ត​​ហោះ​​ ដី​ច្រមុះ​​​ជ្រូក​​ផ្សារ​ចាស់​​ ខាង​ក្រោយ​​​​សាលា​ខេត្ត​​ ​ខាង​ក្រោយ​​​​​​មន្ទីរ​ពេទ្យ​​​ ​​និង​ក្នុង​ប្លុក​​​​មន្ទីរ​សាធារ​ណ​ការ​​ និង​ដឹក​ជញ្ជូន​​​ ដែល​បាននាំ​​​​គ្នា​តវ៉ា​​​​សុំ​​ឱ្យ​លោក​​​អភិបាល​​​ខេត្ត​ជួយ​ចេញ​​​​ប្លង់​​កម្ម​សិទ្ធិ​​​ស្រ​ប​ច្បាប់​​​​ ដែល​ពួក​គាត់​​​​រស់នៅ​​​​​ជិត​​៣០​ឆ្នាំមក​ហើយ​នោះ​ ​ឥឡូវ​​​នេះ​ត្រូវ​បាន​​​​សម្តេច​​អគ្គ​មហា​​​សេនា​បតី​​តេជោ​​ ហ៊ុន សែន​​ ​​​​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​​ បញ្ជា​មក​លោក​​​​​អភិបាល​​​​​​​​ខេត្ត​ឱ្យ​ពិនិត្យ​​​​មើល​​ និង​ធ្វើ​​​​​​ប្លង់​​​ជូន​​​តាម​​ការ​​ជាក់​ស្តែង​ ។​ ​​ការ​ផ្តល់​ជូន​ពី​​សំណាក់​​​​​​​សម្តេច​​តេ​ជោ​នេះ​​ ​​បាន​ធ្វើ​ឱ្យ​​​​​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​​​​​ដែល​​​​​​​កន្លង​មក​​​​​រស់​​នៅ​​​​ពុំ​មាន​​​សិទ្ធិ​ពេញ​លេញ​​​ មិន​ហ៊ា​​​​នសង់​ផ្ទះ​​​​ធំ​​​​ និង​រស់​នៅ​​​​ទាំង​បារម្ភ​​​​​នោះ​ ឥឡូវ​​​​នេះ​ពួក​​​គាត់​រំភើប​​​​ចិត្ត​យ៉ាង​ខ្លាំង​​​​​​​​ហើប​ជើង​​​ពី​ដី​​​ រហូ​ត​​និយាយ​​លែង​ចង់​ចេញ​ទៅ​ជា​​​អួល​ដើម​ក និង​​​​ហូរ​ទឹក​ភ្នែក​​​​ទៅ​វិញ ។

​កាល​ពី​​​​ថ្ងៃទី​​២៥ ​សី​ហា ​​​​​​លោក​ ​​ខូយ សុខា អភិបាល​​ខេត្ត​​​ លោក​​ឆាយ ​ម៉ាទី​ណាល់ អភិ​បាល​​​ក្រុង​​ ​​ លោក​​​​ឧត្តម​​សេនីយ៍​​​​​ សារុន ចាន់​ធី​ ស្នង​ការ​​​​នគរ​បាល​​ខេត្ត​ លោក​​ចេង ឡៃ ប្រធាន​មន្ទីរ​​​​រៀ​ប​ចំ​ដែន​ដី​​​ នគ​ររូប​នីយ​កម្ម​​​ ​​​​​សំណង់​​ និង​​សុរិយោ​ដី​​​ លោក​​​​​​កាង​​ ​​ប៉េង​​​ហាក់​​ ប្រធាន​​​​មន្ទីរ​​​​សា​ធារ​​ណ​ការ​​ និង​​ដឹក​ជញ្ជូន​​​​ និង​លោក​​​​សៅ ម៉ុង​​ ចៅ​សង្កាត់​​​​ផ្ទះ​ព្រៃ​​ ​បាន​ចុះ​​ពិនិត្យ​​​​មើល​ទី​តាំង​​​​ទាំង​​​៥​កន្លែង​​​​ខាង​លើ​ ដើម្បី​​​​ផ្តល់​​ដំណឹ​ង​​​ល្អ​​ និង​​​​ចាត់​​ឱ្យ​មន្ត្រី​​​​ជំនាញ​​​​​ចាប់​​ផ្តើម​​​​វាស់​វែង​​​​​ធ្វើ​ប្លង់​​​​ជូន​​តែ​ម្តង ។

​​លោក​ខូយ សុខា ​អភិបាល​ខេត្ត​​​​​​ជម្រាប​ថា ​​ដី​ដែល​បង​ប្អូន​​​​តវ៉ា​នេះ​​​​​ឥឡូវ​​​​សម្តេច​បា​ន​​​ឯក​ភាព​ហើយ​​​​​សូម​កុំ​ព្រួយ​បារម្ភ​​​​​ទៀត​​ ​​​​លោក​នឹង​​ឱ្យ​មន្ត្រី​​​​ជំនាញ​​​ចាប់​​​​ផ្តើម​​​​វាស់​វែង​​​​ដី​ច្រមុះ​​​ជ្រូក​ផ្សារ​​​​ចាស់​មុន​​គេ​នៅ​ថ្ងៃ​ស្អែក​នេះ​ ។​​​ បង​ប្អូន​​​​កុំ​ទៅ​​​​​ណា​ចាំ​​​ជួប​ជា​មួយ​​មន្ត្រី​​​​​ជំនាញ​​ចុះ​វាស់​វែង​​​​ ហើយ​នៅ​​​ពេល​ទទួល​​​បាន​ប្លង់​កម្ម​សិទ្ធិ​​​​ស្រប​ច្បាប់​​​​​​​ សូម​បង​ប្អូន​​​​សង់​ផ្ទះ​​ឱ្យ​មាន​របៀប​​រៀប​រយ​​​ចូល​រួម​​​​កែ​លម្អ​​​​​សោ​ភ័​ណ​ភាព​​​​​ក្រុង​ ដើម្បី​​​​​​​ឈាន​ទៅ​​​ប្រឡង​ប្រណាំង​​​​ទី​ក្រុង​​​ស្អាត​​ ចៀស​វាង​​​សំណង់​​​​អនា​ធិប​តេយ្យ​ ។ ប្រជា​ពល​រដ្ឋ​​​​​ខេត្ត​​​ពោ​ធិ៍​សាត់​​​​​ បោះ​​ឆ្នោត​ជូន​​គណ​បក្ស​ប្រជាជន​​កម្ពុជា​​​​ស្ទើរ​​តែ​គ្រប់​គ្នា​ ​ដូច្នេះ​​ពេល​បង​ប្អូន​​​​​​​មាន​ទុក្ខ​កង្វល់​​​​​សម្តេ​ច​មិន​​​​​​អាច​ធ្វើ​មិន​ដឹង​​​​​​មិន​​​ឮ​​​​​​​បាន​ទេ ​គឺ​ត្រូវ​​​តែ​ដោះ​ស្រាយ​​ជូន​តាម​​​ការ​ជាក់​​ស្តែង​​​ ហើយ​ប្រជា​ពល​រ​ដ្ឋ​​​​ខ្មែរ​​​ត្រូវ​តែ​​​​​មាន​ដី​សម្រាប់​​​​​រស់​នៅ​​​​ដោ​យ​ស្រប​ច្បាប់​​​​ ។

​​​នៅ​ពេល​​​ទទួល​បាន​ដំណឹង​​​​​​​​​ល្អ​នេះ​​ បង​ប្អូន​​​ប្រជាពល​រដ្ឋ​​​​​​អរ​លោត​ជើង​​​​ផុត​ពី​ដី​​​​​រក​អ្វី​​​ប្រៀប​ផ្ទឹម​​​ពុំ​បាន​​ ព្រោះ​ពួក​​គាត់​ដេក​​​​ឱប​​​​​​ទុក​្ខ​កង្វល់​​​ជា​យូរ​មក​ហើយ​ ។​ បង​ប្អូន​​​​ប្រជា​ពល​រដ្ឋ​​​​​​ប្តេជ្ញា​​​​​​បោះ​ឆ្នោត​​​​​​​​ជូន​គណ​បក្ស​​​​​​​​ប្រជាជន​​​កម្ពុជា ​​ដើម្បី​បាន​​​សម្តេច​តេ​ជោ​​​ ហ៊ុន សែន​​ ​ធ្វើ​ជា​​​នាយក​រដ្ឋ​មន្ត្រី​​​​ជា​រៀង​​​រហូត​​​ ៕