ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​អតីត​​នាយក​រដ្ឋ​បាល​​សាលា​ខេត្ត​​​ និង​ជា​តំណាង​​ក្រុមហ៊ុន​វិនិយោគ​

13 ឆ្នាំ មុន

ខេត្តក្រចេះ ៖ លោក​ចិន ហុងស្រ៊ី អាយុ​ជាង​​៦០​ឆ្នាំ ​អតីតនាយក​​រដ្ឋ​បាល​សាលា​ខេត្ត និង​​​ជា​តំណាង​ក្រុមហ៊ុនវិនិ​យោគ​ដីសម្បទាន​ស៊ី អាយ​ វី ​ត្រូវ​​បាន​កម្លាំងនគរ​បាល​ចាប់​ឃាត់​ខ្លួនក្នុង​​រឿង​វិវាទ​​ដីធ្លីរបស់​ក្រុម​ហ៊ុន​វិនិយោគ​​​​ឯកជន​​មួយនេះ ​ជាមួយនឹង​ប្រជា​ពល​រដ្ឋ​​ក្នុងឃុំ​២ធ្នូ ​និងឃុំស្រែ​ចារ ស្រុកស្នួល ។

​ការ​ចាប់ខ្លួន​​អតីត​នាយក​​រដ្ឋ​បាលសាលា​ខេត្ត​​​រូបនេះ​ បានធ្វើឡើង​​​កាលពីវេលាម៉ោង​​៤ទៀបភ្លឺ ថ្ងៃទី២៦ ​សីហា ២០១២ ក្នុងលំនៅ​ឋាន​​មួយ​កន្លែង​​ក្នុង​ឃុំ​ពង្រ ស្រុក​ឆ្លូង ខណៈ​ដែលបុរស​រូបនេះ​​បានរត់​​ទៅ​សំងំ​លាក់ខ្លួន​​គេចពី​សមត្ថកិច្ច ។តាមប្រភព​ព័ត៌មាន​​បាននិយាយថា ​​ការ​ចាប់​ខ្លួន​អតីត​​នាយក​​​រដ្ឋ​បាល​​​សាលា​ខេត្ត​​ ​ធ្វើឡើង​​បន្ទាប់ពី​​បុរស​រូប​នេះ ​​ដែលជា​តំណាង​ក្រុមហ៊ុន​វិនិយោគ​ដីសម្បទាន​ស៊ីអាយវី  (C.I.V) ​ដែលបានវិនិយោគ​​នៅក្នុងដីសម្បទាន​ស្រុក​ស្នួល ​​លើ​ផ្ទៃដី១​​ពាន់​ហិកតា និងបានវាស់​វែង​កាត់ជូន​ប្រជាពលរដ្ឋ​​នៅក្នុងឃុំ​ស្រែ​ចារ និងឃុំ២ធ្នូ ​ដោយនៅសេសសល់​​តែជាង​១​០០ហិកតា​តែ​ប៉ុណ្ណោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕