រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់បានរបូតដៃធ្លាក់ពីលើជាន់ទី ២ មកទើរជាន់ទី១ បោកត្រូវដងខ្លួន និងថ្លោះជើងខាងស្តាំត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ សីហា ២០១២ នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែងខាងត្បូងវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
កម្មករសំណង់ដែលជួបគ្រោះថ្នាក់ឈ្មោះសេង ស៊ុនលី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានខាងលើ និងមានស្រុកកំណើតភូមិតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរងរបួសបោកត្រូវដងខ្លួន និងថ្លោះជើងខាងស្តាំកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យព្រះកុសុមៈ ។
តាមសម្តីកម្មកររងគ្រោះបានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុខ្លួន និងកម្មករដូចគ្នាបាននាំគ្នាដោះក្តារពុម្ពដែលចាក់ជើងសសរពីល្ងាច ។ ខណៈធ្វើការខ្លួនពុំបានពាក់ខ្សែក្រវាត់នោះទេ លុះពេលកំពុងដោះក្តារស្រាប់តែរបូតដៃធ្លាក់ពីលើជាន់ទី២មកក្រោម តែសំណាងល្អបានធ្លាក់ទៅទើរលើពិដានជាន់ទី១ ដែលទើបតែចាក់បណ្តាលឱ្យបាក់ត្រូវដងខ្លួន និងថ្លោះជើងតែម្តង ៕
ចែករំលែកព័តមាននេះ