ខេត្តព្រះវិហារ ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងបែកក្បាលហូរឈាមពេញថ្នល់ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់មួយរវាងម៉ូតូសង់កូរ៉េពណ៌ក្រហម ២គ្រឿងពន្លះគ្នាក្នុងទិសដៅបញ្ច្រាសទិសគ្នាកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៦ សីហា ២០១២ ចំណុចមុខសាខាកាកបាទក្រហមកម្ពុជាខេត្ត តាមបណ្តោយផ្លូវលេខ១ ស្ថិតក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។
ទោះបីជាយ៉ាងណាជនរងគ្រោះទាំងពីរនាក់ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ