ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​បាញ់​សាកល្បង​​ដោយ​ជោគ​ជ័យ​​នូវ​មីស៊ីល​PRITHVI-2​

13 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌​មាន​ឥណ្ឌា ​IANS រាយការណ៍​ថា​ ប្រទេស​ឥណ្ឌា​​កាលពី​ថ្ងៃទី​២៥ សីហា ​បាន​បាញ់​សាកល្បង​​ប្រកប​ដោយ​ជោគជ័យ​​នូវ​មីស៊ីល​ មាន​​សមត្ថ​ភាព​នុយ​ក្លេអ៊ែរ​​ឈ្មោះ PRITHVI-2 ចេញ​ពី​មូល​ដ្ឋាន​យោធា​មួយ​​នៃ​រដ្ឋអូឌីសា​ភាគ​ខាង​កើត​ឥណ្ឌា ។
លោក​ប្រា​សាដ​នាយក​នៃ​​មូលដ្ឋានបាញ់​​​បង្ហោះ​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់​​ងារព័ត៌​មាន​នោះ​​អះអាងថា ​ការ​បាញ់សាកល្បង​​មីស៊ីល​ដី-​​ដី​នេះ​​​បាញ់​បាន​​​ចម្ងាយ​៣៥០​គីឡូ​ម៉ែត្រ​​ប្រព្រឹត្ត​​ទៅ​ដោយ​​ជោគជ័យ​​១០០% ។

​មីស៊ីលPRITHVI​ ​ជា​មីស៊ីល​​បា​​លីស្ទីក​​​ដំបូង​​​​គេ​​ផលិតដោយ​​​ឥណ្ឌា ​។ ​មីស៊ីល​នេះ​​ជា​មីស៊ីល​​១ប្រភេទ​​ក្នុង​ចំណោម​មីស៊ីល​​ ​​​​ដែល​ផលិត​​ក្នុង​ក្របខណ្ឌ​​នៃ​កម្ម​វិធី​អភិវឌ្ឍន៍​ មីស៊ីល​ទូរបញ្ជា​របស់​​ឥណ្ឌា​ ៕