ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះISAACស្លាប់​​4​នាក់​នៅ​ហៃ​ទី ​ហើយ​គំរាម​​អាមេរិក​

13 ឆ្នាំ មុន

មនុស្ស​៤នាក់​បាន​ត្រូវ​ស្លាប់​កាលព​ី​ថ្ងៃទី​២៥ សីហា ​​នៅ​ហៃទី​ដែលធ្លាប់​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​​ដោយ​សារការរញួយ​​ដី​កាលពី​ឆ្នាំ​២០១០ ​ដោយ​សារ​​​ព្យុះ​ឈ្មោះ​ ISAAC ​ដែល​​នា​​ថ្ងៃទី​២៦ សីហា ​បាន​គំរាម​​ដល់​រដ្ឋ​ផ្ល​រីដា​​របស់​សហ​រដ្ឋ​អាមេរ​ិក​ ។​ផ្នែកការ​ពារស៊ីវិល​ហៃទី​គូស​បញ្ជាក់ថា​ ​ក្មេងស្រី​អាយុ៨ឆ្នាំ​ម្នាក់​ស្លាប់​ ដោយ​សារ​ជញ្ជាំង​ផ្ទះ​របស់គេ​សង្កត់​ ហើយ​នារី​​​អាយុ​​៥១​ឆ្នាំ​ម្នាក់​ស្លាប់​​ពេល​ដំបូល​បាក់​​ធ្លាក់​ត្រូវ ​ចំណែក​មនុស្ស​​​៥.០០០​នាក់​​និង​ជំរំ​ជន​រងគ្រោះ​​ដោយសារ​ការរញួយ​ដី​​​កាលពី​ឆ្នាំ​២០១០​ ​ត្រូវ​បា​​ន​ជម្លៀស​ចេញ ។ ​

តង់​​និង​ដំបូល​ទាំងឡាញ​ត្រូវ​ខ្យល់​​កួ​ច​បើុង​នាំ​យក​ទៅ​ ហើយ​ដើម​ឈើ​ទាំងឡាយ​​ត្រូវ​​រលំ​បាក់ ​ព្រោះ​តែ​ខ្យល់​​ និងភ្លៀង​យ៉ាងខ្លាំង ​ចំណែក​អគ្គិ​សនី​ត្រូវ​ដាច់​នៅរដ្ឋ​ធានី​ព័រ​អូ​ប្រាំង ​រួច​គមនា​គមន៍​​អីុន​ធើរណេត​​​ត្រូវ​ស្ទះ ។​ព្យុះ​​ISSAC ​​នេះជា​ព្យុះ​ខ្លាំ​ងមួយ​​ត្រូវ​ក្លាយ​ជា​ព្យុះ​សង្ឃរា​​​នា​​​ថ្ងៃទី​២៦ សីហា ​ពេល​បោក​បក់​ជិតដល់​​ភាគ​ខាង​ត្បូង​រដ្ឋ​ផ្លរីដា ​។ ​​

អភិបាល​រដ្ឋ​ផ្លរីដា​លោក​រិក ស្កុត​ កាលពី​ថ្ងៃទី​២៥ សីហា ​បា​ន​​ចេញ​​ការ​​ប្រកាស​អាសន្ន​ផ្លូវការ​របស់​លោក​ដើម្បី​េកណ្ឌ​ប្រមូល​កម្លាំង​​​ជួួ​យ​សង្គ្រោះ​។ ​មន្ទីរ​ប៉ង់​តា​​ហ្គោ​​ន​ក៏​បា​ន​ជម្លៀស​​យន្ត​ហោះ​របស់​ខ្លួន​​ប្រមាណជា​៣០​គ្រឿង​​ ក្នុងនោះ​មាន​យន្ត​ហោះ​F-16 ​២២គ្រឿង​​និងយន្តហោះ​ C-130 ៨គ្រឿង​ពីមូលដ្ឋាន​​នៅរដ្ឋ​ផ្លរីដា​ទៅកាន់​​តិច​សាស់​ និង​ព័រ​តូរីកូ ៕ ​