ប៉ូលិសមូលដ្ឋានអះអាងកាលពីថ្ងៃទី២៦ សីហា ថា តុល្យការនៃគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតមានក្នុងខេត្តសាន់ស៊ី ភាគនិរតីចិនចំនួនអ្នកស្លាប់ឡើងដល់៣៦នាក់ ។គ្រោះថ្នាក់នេះកើតមានកាលពីថ្ងៃទី២៦ សីហា នាវេលាម៉ោង២រំលងអធ្រាត្រនៅយ៉ាន អាន ខេត្តសាន់ស៊ី ពេលរថយន្តបឺស១គ្រឿង បានបុកជាមួយរថយន្តកាំមីញ៉ុង ស៊ីឡែនមួយគ្រឿង ដែលដឹកមេតាណុល ដោយពេលបុកគ្នា បណ្តាលឱ្យមានការផ្ទុះឆេះ ។
ក្នុងចំណោមអ្នក ដំណើរ៣៩នាក់ ជិះក្នុងរថយន្តបឺសមានមនុស្សតែ៣នាក់ប៉ុណ្ណោះ អាចនៅរស់រានមាន ជីវិត តែត្រូវរបួសធ្ងន់ ។ ប៉ូលិសនិយាយថា ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើរកមូលហេតុ នៃគ្រោះថ្នាក់នេះ ៕
ចែករំលែកព័តមាននេះ