ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង​​ប្រុស​អាយុ​៩​ខែ​ធ្លាក់​ចូល​ឆ្នាំង​សម្ល​ដូច​​គេ​ស្រុស​ទាំង​រស់​

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ មាន​រឿង​គួរ​ឱ្យ​ស្លុត​ចិត្ត​ក្រៃលែង​ដោយ​ក្មេង​ទើប​តែ​អាយុ​៩​​ខែ ​វា​ធ្លាក់​​ពី​លើ​គ្រែ​ចូល​ចំ​ឆ្នាំង​សម្ល​កំពុង​ពុះ បណ្តាល​ឱ្យ​​រលាក​រលួយ​​ខ្លួន និង​ដៃ​ជើង​ដូច​គេ​ស្រុស​ទាំង​​រស់​ស្រែ​ក​ទួញ​​យំ រហូត​គាំង​សន្លប់​​កាល​ពីថ្ងៃទី​​២៤ សីហា ២០១២ ​វេលា​ម៉ោង​​៥​ល្ងាច​​នៅ​ភូមិ​សំបួរ ឃុំ​​សំបួរ ស្រុក​ស្វាយ​ទាប ។

បើ​តាម​ស្ត្រី​​ឈ្មោះ​ពេជ ​ឈុន ​អា​យុ​៣៨ឆ្នាំ ត្រូវ​ជា​ម្តាយ​​ក្មេង​រ​ង​គ្រោះ​បាន​ប្រាប់​​កោះ​សន្តិ​ភាព​ថា ​មុន​ពេល​កើត​ហេតុ​រូប​គាត់​បាន​លើក​​​ចង្ក្រាន​​បាយ និង​ចង្ក្រាន​សម្ល​​ពី​ក្រៅ​ផ្ទះ​ចូល​មក​ដាក់​​ក្បែរ​​គ្រែ​​ក្រោម​ផ្ទះ​​ ដោយ​សារ​ឃើញ​​មេឃ​ភ្លៀង​ក្រោយ​​មក​ក៏​ព​កូន​​ប្រុស​ឈ្មោះ​ស៊ុត ​ឌីណា ​អាយុ​៩​ខែ​មក​ដាក់​លើ​គ្រែ​ រួច​​ចិត​បន្លែ​ដាំ​បាយ​​ និង​ស្ល​ពេល​ស្ល​ជិតឆ្អិន​​ទឹក​កំពុង​តែ​ពុះ​ភ្លក់​សម្ល​ទៅ​ដូចជា​ខ្វះ​ជាតិ​ប៊ីចេង ក៏​ដើរ​​ទៅផ្ទះ​បាយ​យក​កំប៉ុង​​ប៊ីចេង​​ ស្រាប់តែ​​កូន​ប្រុស​អាយុ​៩​​ខែ​ បាន​វា​ពី​កណ្តាល​គ្រែ​មក​រហូត​ផុត​គ្រែ​ធ្លាក់​ចំ​ឆ្នាំង​សម្ល​​នៅ​លើ​ចង្ក្រាន​​ដែល​កំពុង​តែ​ពុះ​បណ្តាល​ឱ្យ​ធ្លាក់​​ស្រោច​ពី​លើ​​ដូច​គេ​​ចាក់​ទឹក​ក្តៅ​ស្រុស​ពី​លើ​រលាក​រលួយ​​ខ្លួន និង​ដៃ​​ជើងតែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕