ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉េអឹមក្រុងប៉ោយប៉ែត ឃាត់ខ្លួននៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ សីហា ២០១២ ក្រោយពីនាំចេញពីផ្សាររុងក្លឿ ទឹកដីថៃ ដោយពុំដឹងថា ពាក់ព័ន្ធនឹងរឿងអ្វីនោះទេ ។ ជនសង្ស័យពុំត្រូវបានគេបង្ហើបឱ្យស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារបន្ទាប់ពីឃាត់ខ្លួននោះជនសង្ស័យត្រូវកម្លាំងប៉េអឹមនាំឡើងរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស្ស័រ ជិះចេញទៅបាត់ ។ មន្ត្រីប៉េអឹមក្រុងប៉ោយប៉ែត ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា បញ្ហាខាងលើទុកធ្វើការ និងសួរនាំសិន ដោយពុំទាន់ប្រាប់ពីដំណើររឿង និងអត្តសញ្ញាណជនសង្ស័យឡើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ