ព្យុះទីហ្វុងខ្លាំងមួយក្នុងចំណោមព្យុះខ្លាំងនានា ដែលកត់សម្គាល់ឃើញរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ កាលពីថ្ងៃទី២៦ សីហា បានបោកបក់សំដៅលើកោះអូគីណាវ៉ា ភាគខាងត្បូង ជប៉ុនដែលនៅទីនោះរាល់មធ្យោបាយដឹកជញ្ជូនត្រូវស្ទុះ ។ ទីភ្នាក់ងារឧតុ និយមជប៉ុនគូសបញ្ជាក់ថា ព្យុះទីហ្វុងឈ្មោះ BOLAVEN កាលពីថ្ងៃទី២៦ សីហា ស្ថិតនៅភាគអាគ្នេយ៍ទីប្រជុំជនកោះអូគីណាវ៉ា គឺទីក្រុងណាហាជាមួយកម្លាំងខ្យល់រហូតដល់២៥០គ.ម ក្នុងមួយ១ម៉ោង ។
ទីភ្នាក់ងារនោះ ព្យាករណ៍ថា ព្យុះនេះធ្វើឱ្យទឹកសមុទ្រមានរលកធំៗរយៈពេលជាច្រើនម៉ោងហើយរលកសមុទ្រអាចមានកម្ពស់ដល់ទៅ១៣ម៉ែត្រក្នុងតំបន់រហូតដល់ថ្ងៃទី២៧ សីហា ។ រាល់ជើងហោះហើររបស់យន្តហោះចេញ និងចូលក្រុងណាហា ត្រូវលុបចោល ព្រមទាំងគមនាគមន៍ក្នុងសមុទ្រ ។ ប្រជាជនទាំងឡាយនាំគ្នាភៀសខ្លួនទៅកាន់អគារសាធារណៈទាំងឡាយដែលមាំៗ។ ព្យុះនេះត្រូវបោកបក់លើកោះសំខាន់នៃកោះអូគីណាវ៉ា នាយប់ថ្ងៃទី២៦ សីហា ហើយឆ្លងកាត់កោះនោះ ដោយពុំមានការចុះថយកម្លាំង។ ភ្លៀងធ្លាក់ខ្លាំងមានកម្ពស់ដល់ទៅប្រមាណជា៥០សង្ទីម៉ែត្រអាចកើតមានរយៈពេល២៤ម៉ោងខាងមុខ ៕
ចែករំលែកព័តមាននេះ