ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាង​ខារ៉ាអូខេ​​តូច​ចិត្ត​​ប្រុស​ស្នេហ៍​​វាយ​ដោះ​គ្រឿង​អលង្ការ​លេប​ថ្នាំ​

13 ឆ្នាំ មុន

ខេត្ត​បាត់ដំបង​ ៖ ​នារី​បម្រើ​​ការ​ងារ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​​កន្លែង​​​បាន​ព្យាយាម​​លេប​ថ្នាំ​​សម្លាប់​ខ្លួន​​ជា​បន្ត​បន្ទាប់​​មិន​បាន​សម្រេច​ ព្រោះ​តែ​​មាន​វិវាទ​ជា​មួយ​ប្រុស​​ស្នេហ៍ ។ ​បន្ថែមពី​លើ​នេះ​ដោយ​សារ​នាង​ក្តៅ​ក្រហាយ​​នឹង​ប្រុស​ស្នេហ៍​​​ហេង​ស៊យ​នេះ​ថ្លើម​ធំ​វាយដំ​នាង​គ្មាន​ប្រណី​​រួច​ ដោះ​យក​គ្រឿង​អលង្ការ​​ពី​ខ្លួ​ននាងអស់​ទៀត ។ ​តាម​ការ​​បំភ្លឺ​​ពីសន្តិ​សុខ​ថា នាង​​ព្យាយាម​​លេប​ថ្នាំ​​សម្លាប់​​ខ្លួន​លើក​ចុងក្រោយ​នេះ​នៅ​​ម៉ោង​ប្រហែល​​ជាង​៨​យប់​ថ្ងៃទី​​២៥ សីហា ២០១២ ខណៈ​​ដែល​នាង​ចេញទៅ​ជួប​ប្រុស​​ស្នេហ៍​​នៅ​ខាងក្រៅ ​រួច​ត្រឡប់​​មក​ដេក​ប្រកាច់​​នៅក្នុង​បន្ទប់​​ដេក​ក្នុង​​ហាង​ខារ៉ាអូខេ​​វិញ ។

​សន្តិ​សុខ​និយាយ​ថា ​នារី​បម្រើ​ការ​ងារ​ក្នុង​ហាង​ខារ៉ាអូខេ​​ដែល​មិន​ចង់​​រស់​​​​នេះឈ្មោះ​​ចិន អាយុ​២៧​ឆ្នាំ ​ជាអ្នក​ធ្វើការ​ក្នុង​ហាង​ខារ៉ាអូខេ​​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​​​រតនៈ សង្កាត់​​រតនៈ ​ក្រុងបាត់ដំបង ។ ​ប្រភព​ដដែល​បាន​បន្ត​ថា នារីឈ្មោះ​ចិន​ ​បាន​ស្នាក់​នៅ​ក្នុង​ហាង ​ប៉ុន្តែ​​​នាង​បាន​លេប​ថ្នាំ​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​​សម្លាប់​ខ្លួន​នោះ ក្នុងគ្រា​ដែល​​នាង​ចេញ​ទៅ​ជួប​សង្សារ​​នៅខាងក្រៅ រួច​ត្រឡប់​មក​​ដេក​ប្រកាច់​ម្នាក់​ឯង​​ក្នុង​បន្ទប់​វិញ ។ ​មិត្ត​ភក្តិ​​របស់​នាង​​​និយាយ​​​ថា នាង​បាន​ខ្ទាស់​ទ្វារ​ជាប់​​ពី​ខាង​ក្នុង ដោយ​មិន​បាន​​និយាយ​អ្វី​​ទាំង​អស់​ លុះ​បន្តិច​​ក្រោយ​មកទើប​សង្សារ​របស់​នាង​​ទូរស័ព្ទ​​​មក​ប្រាប់​អ្នក​​ស្គាល់​ក្នុង​ហាង​ថា នាង​ចិន​បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន ។ គ្រា​នោះ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​​ទៅ​មើល តែ​ត្រូវ​នាង​ចាក់​គន្លឹះ​​ទ្វារ​ជាប់​ធ្វើ​​ឱ្យថៅកែ​ និង​បុគ្គ​លិក​​បម្រើ​ការងារ​​ទាំងអស់​​ឆោឡោ​​កាន់តែ​ខ្លាំង​​ រហូតថៅកែ​​ហាង​ទូរស័ព្ទ​សុំ​អន្តរាគមន៍​​ពី​សមត្ថ​កិច្ច​ភ្លាមៗ​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕