ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ធុន​ធំ​​ដឹក​សំពីង​សំពោង​គ្មាន​ស​មត្ថ​កិច្ច​​ណា​អើ​ពើ​ឡើយ

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង​ ៖ រថយន្ត​ធុន​​យក្ស​​ដឹក​ទំនិញ​​សំពីង​សំពោង​​​កម្ពស់​ជិត​៤​ម៉ែត្រ​​ធ្វើ​ចរាចរណ៍​​ពី​ក្រុង​​បាវិត ​ទៅភ្នំពេញ ​ដោយ​សុវត្ថិ​ភាព​​គ្មាន​​សមត្ថ​កិច្ច​ណា​​ម្នាក់​យក​​ភ្នែក​​មើល ឬ​អើពើ​​សោះ​ ហើយ​​ប្រសិន​បើ​បណ្តែត​បណ្តោយ​​​តែ​របៀប​នេះ​​​ទៀត​ផ្លូវ​ជាតិ​លេខ​១ ពិត​ជា​ជួស​ជុល​រហូត​មិន​អាច​ជួស​ជុល​រួច​នោះ​​ឡើយ ។

ទាក់​ទិន​​ករណី​ខាងលើ​​សមត្ថ​កិច្ច​​ ប៉ូលិស​ចរាចរ​ខេត្ត​បាន​ប្រាប់​កោះ​សន្តិ​ភាព​​ថា សមត្ថ​កិច្ច​​បាន​បង្ក្រាប​​ និង​ចាប់​​ផាក​ពិន័យ​​ដល់​ម្ចាស់​​យាន​យន្ត​ទាំង​អស់​​នេះ​ហើយ​ក៏​ប៉ុន្តែ​​ពួក​គេ​នៅតែ​មិន​រាង​ចាល​ ។ ​លោក​បន្ត​ទៀត​ថា បើ​តាម​របាយ​ការណ៍​​ការងារ​រយៈ​ពេល​​៩​ខែ​ឆ្នាំ​២០១២នេះ​សមត្ថ​កិច្ច​​បាន​បង្កើត​​ក្រុម​ចម្រុះថ្នាក់​​ខេត្ត ត្រួត​ពិនិត្យ​​យាន​យន្ត​ដឹក​ជញ្ជូន​នៅ​គោល​ដៅ​ដើម​ទី​ ត្រួត​ពិនិត្យ​ការ​បើក​បរ​ក្រោម​ឥទ្ធិ​​ពល​នៃ​ជាតិ​ស្រវឹង ការ​មិន​​ពាក់​​​មួក​​កា​រ​ពារ​សុវត្ថិ​ភាព ពេល​ថ្ងៃ យប់​ជា​ប្រចាំ ​និង​បាន​ចុះ​ធ្វើ​ការ​ត្រួតពិនិត្យ​​យាន​ដ្ឋាន​ជួស​ជុល​ដំឡើង​​យាន​យន្ត​ចំនួន​៤០១​កន្លែង​​ក្នុង​ខេត្ត​​ដោយ​រក​ឃើញ​៣៣៥​កន្លែង​​គ្មាន​ច្បាប់​​អនុ​ញ្ញាត​ទៀត​ផង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕