រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៥ សីហា ២០១២ លោកគួច ចំរើន អភិបាលខណ្ឌមានជ័យ និងលោកហុង ស៊ុនបេ តំណាងក្រុមហ៊ុន BECO នៃទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ បាននាំយកនូវអំណោយទៅចែកជូនដល់កុមារកំព្រារស់នៅក្នុងសមាគមរស្មីកុមារកម្ពុជា ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
អំណោយដែលបាននាំយកទៅចែកជូនដល់កុមារកំព្រាខាងលើនេះ រួមមានអង្ករមួយតោន ទឹកត្រី១០យួរ ទឹកស៊ីអីុវ១០យួរ មី១០កេស នំកញ្ចប់១០កេស ត្រីខកំប៉ុង៣កេស ។ ក្នុងសម្ភារគ្រឿងឧបភោគទាំងនេះ ក៏មានការចូលរួមចំណែកពីលោកជា មុន្នី ជាសប្បុរសជនផងដែរ ។
ក្នុងឱកាសប្រគល់អំណោយចែកជូនដល់កុមារកំព្រាខាងលើនេះ លោកគួច ចំរើន បានពិនិត្យមើលក្លឹបកីឡាប្រដាល់របស់កុមារកំព្រានៅក្នុងសមាគមរស្មីកុមារកម្ពុជា និងបានចែកនំដល់កុមារកំព្រាតូចៗនាំគ្នាញ៉ាំយ៉ាងសប្បាយរីករាយស្វាគមន៍ប្រតិភូ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ