រាជធានីភ្នំពេញ ៖ ទីតាំងអាជីវកម្មអីុនធើរណេតបើកហ្គេមពង្វក់ក្មេងនៅក្នុងខណ្ឌទួលគោក ចំនួន៦៤គោលដៅក្នុងចំណោមអាជីវកម្មទាំងអស់ចំនួន៨៩ទីតាំងត្រូវគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះត្រួតពិនិត្យ និងប្រមូលក្មេងក្រោមអាយុ១៨ឆ្នាំចំនួន១២៥នាក់ បញ្ជូនទៅកាន់សាលាសង្កាត់ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការអប់រំ និងហៅម្ចាស់ទៅធ្វើកិច្ចសន្យាណែនាំហាមក្មេងក្រោមអាយុ១៨ឆ្នាំចូលលេង ។
ការចុះត្រួតពិនិត្យនេះបានធ្វើឡើងជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី២៥ សីហា ២០១២ ក្នុងនោះសង្កាត់បឹងកក់ទី២ បានចំនួន១គោលដៅលើគោលដៅសរុបចំនួន១៣គោលដៅប្រមូលបានក្មេងចំនួន៨នាក់ ។ សង្កាត់ទឹកល្អក់ទី១ បានចំនួន១១គោលដៅលើគោលដៅសរុបចំនួន១១ ប្រមូលបានក្មេងចំនួន២១នាក់ ។ សង្កាត់ទឹកល្អក់ទី២ បានចំនួន៦គោលដៅ លើគោលដៅសរុប៦គោលដៅ ប្រមូលបាន២៩នាក់ ។ សង្កាត់ទឹកល្អក់ទី៣ បានចំនួន១៥គោលដៅ លើគោលដៅសរុប១៥ប្រមូលបានចំនួន៩នាក់ ។
សង្កាត់បឹងសាឡាងបានចំនួន២០គោលដៅ លើគោលដៅសរុបចំនួន២៧គោលដៅ ប្រមូលបានចំនួន២៣នាក់ ។ សង្កាត់ផ្សារដើមគបានចំនួន៣គោលដៅ លើគោលដៅសរុបចំនួន៦គោលដៅប្រមូលបានចំនួន៧នាក់ ។ សង្កាត់ផ្សារដេប៉ូទី២ បានចំនួន៤គោលដៅ លើគោលដៅសរុបចំនួន៨ ប្រមូលបានចំនួន៣៨នាក់ និងសង្កាត់ផ្សារដេប៉ូទី៣ បានចំនួន១គោលដៅ លើគោលដៅសរុប៤គោលដៅប្រមូលបានក្មេងចំនួន១០នាក់ ។ក្មេងៗដែលប្រមូលបានត្រូវប្រគល់ទៅឱ្យសង្កាត់ធ្វើការអប់រំ និងបានអញ្ជើញឪពុកម្តាយ ឬអាណាព្យាបាលឱ្យមកទទួលយកធ្វើការអប់រំបន្តទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕



ចែករំលែកព័តមាននេះ