រាជធានីភ្នំពេញ ៖ លោកហ៊ុន ម៉ានី អនុប្រធានសមាគមយុវជនកម្ពុជា បានធ្វើការបំផុស និងជំរុញការគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យចូលជ្រៅដល់ស្រទាប់យុវជន ក៏ដូចជាយុវវ័យដើម្បីរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ជាពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
លោកហ៊ុន ម៉ានី លើកឡើងបែបនេះ ខណៈដែលលោកអញ្ជើញជាអធិបតីក្នុងពិធីជួបជុំក្រុមយុវជនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ សីហា ២០១២ នៅការិយាល័យផ្តល់ប័ណ្ណបើកបររថយន្តនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លើប្រធានបទ «សុវត្ថិភាពចរាចរណ៍ផ្តើមចេញពីយុវជន» ដែលរៀបចំឡើងដោយសមាគមយុវជនកម្ពុជា អង្គភាព រាជធានីភ្នំពេញ ដែលមានយុវជន និងយុវនារីចូលរួមប្រមាណ៥០០នាក់ ។
លោកស្រី តិមា វិច្ឆិកាល ប្រធានសមាគមយុវជនកម្ពុជា អង្គភាពរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ពិធីជួបជុំនាថ្ងៃនេះគឺជាសារមួយផ្ញើជូនដល់អ្នកធ្វើចរាចរណ៍ទាំងអស់ ពិសេសយុវជនឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងយាយីដល់ការអភិវឌ្ឍដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ