ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ភ្លាម​ៗ​សម្លាប់​អ្ន​ក​ទេស​ចរ​6​នាក់​នៅ​ចិន​

13 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា​ អ្នក​ទេសចរ​​៦នាក់​ស្លាប់​​កាលពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃទី​២៥ សីហា ​ហើយអ្នក​ទេសចរ​៣០​នាក់​ទៀត​ត្រូវ​បាន​ជម្លៀស​​ចេញ​ ក្រោយ​ទឹកជំនន់​​ភ្លាមៗ​​ដែល​ជន់​លិច​ជ្រលង​ភ្នំ​មួយ​នៅតំបន់​ស្វយ័ត​ ​ហ្វី​ខេត្ត​​​និញ​សៀ ភាគ​និរតីប្រទេស​ចិន ។
​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ទឹក​ជំនន់​និងតស៊ូ​ប្រឆាំង​គ្រោះ​រាំង​ស្ងួត​​តំបន់​ ក្នុង​សេចក្តីប្រកាស​មួយ​បញ្ជាក់​ កាលពី​ថ្ងៃទី​២៥ សីហា ​​​ថា​វេលា​ម៉ោង​១២ ​ទឹក​ជំនន់​ភ្លាម​ៗ​បណ្តាល​មក​ពី​ភ្លៀង​​ធ្លាក់​​នៅ​ក្នុង​តំបន់​ស្វយ័ត​ម៉ុងហ្គោលី​ក្នុង​​បាន​ជន​់​លិច​ជ្រលង​ភ្នំ​​លីក ​នៃភ្នំ​ហ៊ឺឡាន ។

អ្នកទេស​ចរ​​​៩​នាក់​ត្រូវទឹក​ហូ​រ​នាំ​យក​ទៅ​ពេលពួកគេ​ទៅ​កម្សាន្ត​​លេង​នៅ​តំបន់​​​ទឹក​ធ្លាក់​មួយ​នៅ​ជ្រលង​ភ្នំ ​នេះ​​។ អ្នក​ទេសចរ​​៦​នាក់​​ក្នុង​ចំណោម​​អ្នក​ទេសចរ​ទាំង​៩​នាក់​ដែល​ទឹក​​នាំ​យក​ទៅ​ត្រូវ​​បាន​រក​ឃើញ​ស្លាប់ ​ហើយ​៣​នាក់​​ទៀតត្រូវរបួស​បញ្ជូន​មក​មន្ទីរពេទ្យ​ ។ អ្នក​ទេសចរ​យ៉ាង​តិច​៣០​នាក់​​ត្រូវ​បាន​ជម្លៀស​ចេញពី​តំបន់​នោះ ​ហើយ​នាំ​​​ទៅ​កាន់​​កន្លែង​​មាន​​សន្តិ​សុខ ។ ​អ្នក​ជួយ​សង្គ្រោះ​​​ប្រមាណ​ជា​១០០​នាក់ ​បាន​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​ទី​នោះ​ដើម្បី​ជួយ​ជម្លៀសមនុស្ស​ចេញ​និង​តាមរក​​អ្នក​ស្លាប់​ព្រម​ទាំង​អ្នក​របួស ​៕