ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​​នៅក្រុង​អាឡែប សាក​សព​មនុស្ស​ច្រើននាក់​​រក​ឃើញ​ជិត​ក្រុង​ដាម៉ាស់

13 ឆ្នាំ មុន

ការ​ប្រយុទ្ធ​គ្នា​យ៉ាងសាហាវ​នានា​កើត​មាន​កាល​ពី​ថ្ងៃទី​២៥ សីហា​រវាង​ពួកឧទ្ទាម​​ និង​កង​​ទាហាន​នៅក្រុង​អាឡែប ​ជាទីក្រុង​ធំទី២របស់​​ស៊ីរី ជា​សមរភូមិ​ធំ​ ខណៈ​ដែល​សាកសព​មនុស្ស​ថ្មី​​ៗ​ជា​ច្រើ​ន​សិប​នាក់ ត្រូវ​បាន​រកឃើញក្នុង​តំបន់​ក្រុង​ដាម៉ាស់ ។
​ប្រឈម​មុខ​ចំពោះ​​អំពើហិង្សា​​ដែលពុំចុះ​​ថយ​ឡើយ នៅ​ស៊ីរី​​ ក្រោយរយៈ​ពេល​ជាង​១៧​ខែ នៃជម្លោះ​​ លោក​ឡាក់​ដា អីុប្រា​ហ៊ី​មី ​អ្នក​​អាជ្ញា​កណ្តាល​អន្ត​រជាតិថ្មី​សម្រាប់​ស៊ីរី​អះអាង​ថា ​​បេកសកកម្ម​របស់​លោកពិត​ជា​គួរ​ឱ្យ​ខ្លាច ។ លោកអះ​អាង​បែបនេះ ពេលជួបសន្ទនា​ជាមួយ​ប្រមុខ​​អ.ស.ប លោកបាន គីមូន ។

​លោកប្រាហ៊ីមី ​នឹងធ្វើការ​ពីទីក្រុង​ញូវយ៉ក ​ ចំណែក​ឯបេសកកម្ម​អ.ស.ប ទទួល​បន្ទុក​ត្រួត​ពិនិត្យ​​​បទ​ឈប់បាញ់គ្នា ដែលពុំ​​អនុវត្ត​ ក្រោយ​បញ្ឈប់​ការ​ល្បាត​​ពីខែ​មិថុនាមក ដោយ​សារ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​​បានចាក​ចេញ​ពី​ប្រទេស​​​នេះ ។ ប្រមុខ​​បេសកកម្ម​នោះ ឧត្តម​សេនីយ៍​សេ​នេហ្គាល់ លោកបាបាកា ហ្គាយ ​បាន​ចាក​ចេញពីទីក្រុង​ដាម៉ាស់ កាល​ពី​ថ្ងៃទី២៥ សីហា ។

ខណៈ​ដែល​ក្នុង​ខែ​សីហា ជម្លោះ​នៅស៊ីរី ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៤០០០​​នាក់ រយៈ​​ពេល​តែ​៣សបា្តហ៍​ សាកសព​មនុស្ស​រវាង​ពី​៤០ ទៅ៥០​នាក់ ត្រូវ​បាន​រក​ឃើញ​​​នៅ​ដារ៉ា​យ៉ា ជិត​ក្រុង​ដាម៉ាស់​ដែលនៅទីក្រុង​​នោះជន​ស៊ីវិល ​និង​ ពួកឧទ្ទាម១០៩​នាក់ ​ស្លាប់​រយៈ​ពេល​៤​ថ្ងៃ​​ចុង​ក្រោយ​នេះ ក្នុង​ប្រតិបត្តិ​ការ​យោធា​​ដ៏ធំ​មួយ ។ នេះ​បើយោង​តាម​តុល្យ​ការ​របស់​អង្គ​ការ​​​​​សិទ្ធិ​មនុស្ស​​ស៊ីរី​ OSDH ។
​នៅទីក្រុង​អាឡែប​ជាទីក្រុង​​សេដ្ឋ​កិច្ច​របស់​ប្រទេស​ដែល​កើត​មាន​ការ​ប្រយុទ្ធគ្នា​រយៈ​ពេល​ជាង​១​ខែ​​មកហើយ ​មនុស្ស​ភាគច្រើន​បានចាក​ចេញពីទីនោះ ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​ស៊ីរី​ SANA អះអាងថា កងទ័ព​វាយ​​រំដោះ​យកបាន​សង្កាត់​​សឺ​អីុហ្វ​អាល់​ដាវឡា ពីក្រុម​ភេរវករ​ប្រដាប់​​អាវុធ ​​ដោយសម្លាប់ពួកនេះ​ជាច្រើន​នាក់ ។ ម្យ៉ាង​ទៀត ​​កង​យន្តហោះ​បានវាយ​ប្រហារ​លើសង្កាត់​ជា​ច្រើន​​កាន់កាប់​ដោយពួក​ឧទ្ទាម៕