ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​ចាប់​ចោរ​ល្បី​លួច​គោះ​ពន្លះ​​យក​សាច់​ទុក្ខ​ឆ្អឹង​ និង​ស្បែក​​ឱ្យ​ម្ចាស់​បាន​១​ក្រុម​

13 ឆ្នាំ មុន

ខេត្ត​​កំពង់ឆ្នាំង​ ៖ ​ជនសង្ស័យ​​មួយ​ក្រុម​មាន​ស្រី​មាន​ប្រុស​ចំនួន​៥​នាក់​ត្រូវ​បាន​​​មន្ត្រី​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​​សហ​ការ​ជា​មួយ​មន្ត្រី​ប៉ូលិស​​ក្រុង​កំពង់ឆ្នាំង ​ចាប់​​ឃាត់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​​១០​និង​​៣០​នាទី​ព្រឹក​ថ្ងៃទី​​២៥ សីហា នៅ​ក្នុង​ផ្ទះ​សំណាក់​​​មួយ​កន្លែង ស្ថិត​ក្នុងសង្កាត់​ខ្សាម ​ក្រុង​កំពង់​​ឆ្នាំង និង​ជនសង្ស័យ​ម្នាក់ទៀត​ដែល​ជា​បក្ស​ពួក​​​ក៏ត្រូវ​ប៉ូលិស​ចាប់​​បាន​នៅ​ស្រុក​​កំពង់​ត្រឡាច​ផង​ដែរ ​បន្ទាប់​ពី​​ក្រុម​នេះ​​ធ្វើ​​សកម្ម​ភាព​លួច​គោ​ប្រជា​ពល​រដ្ឋ​យក​ទៅ​​ពន្លះ​​សាច់​កាល​ពី​យប់​​តែមិន​បាន​សម្រេច ។

លោក​វរ​សេនីយ៍​​ទោ ប៉ុល វុទ្ធី នាយ​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​​ឱ្យ​ដឹង​​ថា ​ដោយ​មាន​បទ​បញ្ជា​ពី​លោក​ឧត្តម​សេនីយ៍​​ត្រី អាត់​ ខែម ស្នងការ​នគរបាល​ខេត្ត​ដែល​​បាន​លើក​ឡើង​​ក្នុង​អង្គ​ប្រជុំ​​​​សប្តាហ៍​​កន្លង​ទៅ ស្តីពី​ចោរ​កម្ម​ដែល​តែង​តែ​លួច​សត្វ​គោ​​របស់​ប្រជា​ពល​រដ្ឋ​​ទៅ​កាប់​​ពន្លះ​​យក​សាច់​ជារឿយៗ​​នោះ ​លោក​បាន​​ដឹក​នាំ​កម្លាំង​ប៉ូលិស​ការិយា​ល័យ​​សហ​ការ​ជា​មួយ​ប៉ូលិស​​ក្រុង​ចេញ​ល្បាត​​​ជា​រៀង​រាល់​យប់​នៅតាម​ចំណុចដែល​សង្ស័យ ។ ​ជាក់​ស្តែង​​នៅវេលា​ម៉ោង​ប្រមាណ​ជាង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៥ សីហា ក្រុម​​ល្បាត​របស់​លោក​បាន​ជួប​ម្ចាស់​គោ​​ឈ្មោះ​ប្រាក់ សុគា ​អាយុ​២៩ឆ្នាំ​​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចឹក្សា សង្កាត់​កំពង់ឆ្នាំង ដែល​គាត់​ប្រាប់ថា​ កំពុង​​ដើរ​រក​គោ​១​ក្បាល​បាត់​មុន​នេះ​បន្តិច ។ គ្រាន់​តែ​ឮ​បែបនេះ ​មន្ត្រី​ប៉ូលិស​​គ្រប់​ប៉ុស្តិ៍​​​ ប៉ូលិស​ក្រុង​ និង​ខេត្ត​បាន​​សហ​ការ​គ្នា​ចេញ​តាម​រុក​រក​ទាំង​យប់ ប៉ុន្តែ​​មិន​បាន​ប្រទះ​​ឃើញ​នោះ​ទេ ​តែ​​ឃើញ​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​​ម៉ាក​ហុងដា សូនិច ពណ៌ខៀវ ​​គ្មាន​ស្លាក​លេខ​​មួយ​គ្រឿង ហើយ​​នៅពេល​​ដេញតាម​ក្រុម​នេះ​​​គេច​ខ្លួន​បាត់ ។ ​

លោក​បន្ត​ថា ​នៅ​យប់​នោះ​​ប៉ូលិស​​ល្បាត​រហូតទល់​​ភ្លឺ​ក៏​ឃើញ​​សត្វគោ​ដែល​​បាត់​នោះ​ដើរ​ត្រឡប់​​ទៅ​ផ្ទះវិញ។ ដោយ​​មាន​ការ​សង្ស័យ​​ថា ជន​សង្ស័យ​​​លួច​គោ​ពន្លះ​​យក​សាច់​មិន​បាន​​សម្រេចក៏​លែង​សត្វ​គោវិញ ​ហើយ​ពួក​គេ​បាន​ទៅ​សម្ងំ​​លាក់​ខ្លួន​​នៅ​ផ្ទះ​​​សំណាក់​​ណា​មួយ​ក្នុង​ខេត្ត​ លោក​ក៏​បាន​​សុំ​ការ​អនុ​ញ្ញាត​ពី​​លោក​ស្នងការ និង​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ​ចុះ​ឆែកឆេរ​​តាម​ផ្ទះ​សំណាក់​​ក្នុង​ខេត្ត​រហូត​ឃាត់​ខ្លួន​បាន​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕