រាជធានីភ្នំពេញ ៖ លោក Ron Kirk តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងអញ្ជើញទៅកាន់ខេត្តសៀមរាប នៃប្រទេសកម្ពុជានៅថ្ងៃទី៣០ និង៣១ សីហា ២០១២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងកិច្ចប្រជុំកំពូលផ្នែកធុរកិច្ចសហរដ្ឋអាមេរិកអាស៊ាន ។ ក្រៅពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះ លោកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Ron Kirk នឹងធ្វើការពិភាក្សាតុមូលជាមួយអ្នកសារព័ត៌មាននៅថ្ងៃសុក្រ ទី៣១ សីហា វេលាម៉ោង២និង៣០នាទីរសៀល ដែលកន្លែងសម្រាប់ចូលរួមក្នុងការពិភាក្សានេះមានកំណត់ ។
អ្នកសារព័ត៌មានដែលបានចុះឈ្មោះរួចហើយ ត្រូវទៅដល់បន្ទប់ប្រជុំនៅសណ្ឋាគារ Apsara Angkor Resort and Conference Hotel ឱ្យបានមុនម៉ោង២រសៀល ដើម្បីចូលរួមក្នុងកិច្ចប្រជុំតុមូលនេះ ។ សូមទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិកតាមរយៈអីុម៉ែល Chrea V@state.gov ឬតាមរយៈទូរស័ព្ទ ៨៥៥ ១២ ៨១២ ៤៥៤ ដើម្បីចុះឈ្មោះចូលរួមក្នុងការពិភាក្សាតុមូលនេះ ។ សូមបញ្ជាក់ថា កិច្ចពិភាក្សាតុមូលនេះនឹងធ្វើជាភាសាអង់គ្លេស ដោយគ្មានការបកប្រែភាសាជូនទេ ៕
ចែករំលែកព័តមាននេះ