ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​​ត្រូវ​ឃាតករ​វាយ​សម្លាប់​យក​មក​ប្លុង​​ចោល​នៅ​ស្រុក​​កៀន​ស្វាយ​

13 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​សព​ស្ត្រី​ម្នាក់​​ត្រូវឃាតករ​​យក​មក​ប្លុង​ចោល​ ហើយ​ត្រូវ​បាន​​ប្រជា​ពល​រដ្ឋ​​ប្រទះ​ឃើញ​នៅ​ចំណុច​​ថ្លុក​ទឹក​​ចម្ងាយ​ពី​ផ្លូវ​ជាតិ​លេខ​១​ប្រហែល​​៥០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​សំរោង​ក្អែល ឃុំ​សំរោង​ធំ ​ស្រុក​កៀន​ស្វាយ ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៦​ព្រឹក​​ថ្ងៃទី​២៦ សីហា ២០១២។

​ប្រភព​ព័ត៌​មាន​ជំហាន​ដំបូង​​ឱ្យ​ដឹង​ថា ​រហូតមក​ដល់​ពេល​នេះ​សព​ស្ត្រី​រងគ្រោះ​នៅពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​​នៅឡើយ​ទេ ​ហើយ​មិន​ទាន់​ដឹង​ថា ជា​ករណី​​ឃាត​កម្ម​ ឬ​អ្វី​នោះ​ដែរ ដោយ​​រង់​ចាំ​សមត្ថ​កិច្ច​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យ​វិច័យ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕