ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ចូលរួម​ក្នុង​អំពើឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​នៅ​អង់ហ្គោឡា​៣៧នាក់បញ្ជូន​​មក​ចិន

13 ឆ្នាំ មុន

ជនសង្ស័យ​​ចូលរួម​ក្នុង​អំពើឧក្រិដ្ឋ​​ដ៏​សាហាវ ​​នានា​ប្រឆាំង​​បណ្តា​ជន​ជាតិចិន​​​នៅអង់ហ្គោឡា សរុប​៣៧​នាក់ ​ត្រូវ​បាន​ធ្វើបត្យា​ប័ន​បញ្ជូន​​មក​ដល់​ប្រទេស​ចិន​ កាលពី​ថ្ងៃទី២៥ ​សីហា ​ក្រោម​ការ​​នាំ​ខ្លួន​​របស់ប៉ូលិសចិន ។​ពួក​អ្នក​ទាំងនេះ ត្រូវ​បាន​បញ្ជូន​​តាម​យន្ត​ហោះ​​មកដល់ទីក្រុងប៉េកាំង កាលពីថ្ងៃទី​២៥ សីហា ​ ។ សុទ្ធតែ​​ជន​ជាតិចិន​ជាប់សង្ស័យពីបទ​​ចាប់​ពង្រត់ ចាប់រំលោភ​​ រត់ពន្ធ​មនុស្ស​​និង​ធ្វើ​សញ្ចារ​កម្ម ។ នេះបើ​យោង​តាម​សេចក្តី​ប្រកាសមួយ​​របស់​ក្រសួង​សន្តិសុខ​​​សាធារណៈ​ចិន ។​

​​ប៉ូលិស​​ចិន​បាន​បញ្ជូន​​ក្រុម​ពិសេស​​មួយ​ទៅ​កាន់​​អង់ហ្គោឡា​​ ដែល​បាន ធ្វើ​សហ​ប្រតិបត្តិ​​ការ​ជា​មួយ​​ប៉ូលិស​​មូលដ្ឋាន​កម្ទេច​​អង្គ​ការ​ឧក្រិដ្ឋ​១២​ក្រុម ដោះស្រាយ​បណ្តឹង​ចំនួន​៤៨​ករណី ហើយ​ជួយសង្គ្រោះ​​ជនរងគ្រោះ​​ចិន​១៤នាក់ ។ ជន​ជាតិ​​ ដែល​ត្រូវ​ជួយសង្គ្រោះ​ទាំងនេះ ក៏​បាន​​វិល​ត្រឡប់​មកចិនវិញ​តាម​ជើ​ង​យន្តហោះ​​​ជាមួយ​គ្នា​​នោះ​​ដែរ ។

នេះ​ជា​លើកទីមួយ​ហើយ ដែល​ប៉ូលិស​ចិន​បាន​ធ្វើ​​សកម្មភាពដោយ​ទ្រង់ទ្រាយ​​ធំ​មួយ​​ប្រឆាំង​ពួកឧក្រិដ្ឋ​​ជន​​​សំដៅ​​លើ​ជនជាតិ​​​ចិន​​នៅ​អាហ្វ្រិក​ ដែលនោះ​បង្ហាញ​ពីកិច្ច​សហប្រតិបត្តិ​​ការ​ជាមួយប៉ូលិស​អាហ្វ្រិក   ៕