ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​អគារ​​សិក្សា​១​ខ្នង​ចំណាយ​ថវិកា​​អស់​៦​ម៉ឺន​ដុល្លារ​របស់​ប្រទេស​ជប៉ុន​

13 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​ដោយ​​សារ​តែ​ដង្ខៅ​ឡូត៍​នេសាទ ​បាន​ដាក់​​របាំង​ព្រួល​ឫស្សី​ញឹក​ចាប់​យក​ត្រី ​សូម្បីតែ​​កូន​ត្រី​តូចៗ ទើប​នឹង​ញាស់​ក៏គេច​​មិន​ផុត​​ដែរ ព្រម​ទាំង​​​បាន​​ធ្វើ​បាប​​ប្រជា​ពល​រដ្ឋ​ផង​នោះ ហើយ​បើ​ទោះ​បី​ជា​​មាន​ចំណូល​ប្រាក់​រាប់​លាន​ដុល្លារ​យ៉ាង​ណា​ក្តី​​ពី​ឡូត៍​នេសាទ​​ក៏ដោយ ​គឺ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា​បាន​កាត់​ឡូត៍​នេសាទ​ទាំង​អស់​ក្នុង​ប្រទេស​​ឱ្យ​មក​ប្រជា​ពល​រដ្ឋ​វិញ ដែលនេះ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​​រាជ​រដ្ឋា​ភិបាល ​​ធ្វើ​យ៉ាងណា ដើម្បី​​ឱ្យ​ប្រជា​ពល​រដ្ឋ​​​​បាន​សុខ​សប្បាយ។ ​នេះ​ជា​ប្រសាសន៍​របស់​លោក​ស៊ាង ​ប៊ុន​លាង ​ទី​ប្រឹក្សា​ផ្ទាល់​​សម្តេច​អគ្គ​​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​ជាទី​ប្រឹក្សា​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​បឋម​សិក្សា​រកា​ធំ​ ឃុំ​ជីរោទិ៍​ទី​១ ស្រុក​​ត្បូង​ឃ្មុំ ​កាល​ពី​ព្រឹក​ថ្ងៃទី​២៥ សីហា ២០១២ ។

ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​​លោក​​ជំទាវ ហ៊ុន ប៊ុនធឿន ​ទី​ប្រឹក្សា​ក្រសួង​ការ​បរទេស និង​​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​​ លោក​ជំទាវ  ម៉ាន់ ម៉ារ៉ា ​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ លោក​ម៉េង សួន ​តំណាង​លោក​​ហ៊ុន ​ណេង អភិ​បាល​ខេត្ត លោក​ស្រី កីកូ មីហ្សុនុម៉ា លោក​ម៉ូតូ ណាស៊ីអូកា ​ជា​ម្ចាស់​​អំណោយ​ ព្រមទាំង​ក្រុុម​និស្សិត​​ជប៉ុន ​សិស្សានុ​សិស្ស​​ លោក​គ្រូ​-អ្នក​គ្រូ​ ប្រជា​ពល​រដ្ឋ​ចូល​​រួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕