ម៉ាស៊ីនឃោសនាអាមេរិករាយការណ៍ថា អវកាសយានិកអាេមរិក លោកនីល អាមស្ត្រុង ជា មនុស្សដំបូងគេ ដែលបានជាន់ និងដើរលើភពព្រះចន្ទ បានទទួលមរណភាពហើយ កាលពីថ្ងៃទី២៥ សីហា ក្នុងជន្មាយុ៨២ឆ្នាំ ។ ក្នុងសេចក្តីប្រកាសមួយគ្រួសាររបស់លោក គូសបញ្ជាក់ថា លោកអាមស្ត្រុង បានទទួលមរណភាពក្រោយការវះកាត់បេះដូងមួយមក តែពុំបានបញ្ជាក់ថា តើលោកទទួលមរណភាព នៅទីណាឡើយ ។
លោកអាមស្ត្រុងបានឡើងទៅដល់ភពព្រះចន្ទ កាលពីថ្ងៃទី២០ កក្កដា ឆ្នាំ១៩៦៩ តាមយានអវកាស APOLLO ទី១១ ដែលលោកក្លាយជាមនុស្សដំបូងគេ ដែលបានដើរលើភពនោះ ។ ពាក្យរបស់លោកលោកពេលឡើងទៅដល់ភពព្រះចន្ទ ត្រូវបានចារក្នុងសៀវភៅ ប្រវត្តិសាស្ត្រមួយ ។ ពាក្យទាំងនេះគឺ «ជាជំហានតូចមួយសម្រាប់មនុស្សនៅភពព្រះចន្ទ តែនោះជាជំហានយ៉ាងធំសម្រាប់មនុស្សជាតិ» ។
លោកអាមស្ត្រុង និងជនរួមជាតិរបស់លោក គឺលោកប៊ូស អាល់ឌីរីន BUZZ ALDIRIN បានដើររយៈពេល២ម៉ោងលើភពព្រះចន្ទ ដោយប្រមូលគំរូទាំងឡាយនៃដីភពព្រះចន្ទ និងដោយធ្វើការពិសោធន៍ និងថតរូបភាពនានា ។ក្នុងសេក្តីប្រកាសគ្រួសារលោកអាមស្ត្រុង សរសេរថា លោកនីលអាមស្ត្រុង ជាវីរបុរសអាមេរិកដែលបាមបម្រើប្រជាជាតិលោកដោយមោទនភាពដោយលោកជាអ្នកបើកយន្តហោះរបស់កងម៉ារីន ជាអ្នកបើកយន្តហោះសាកល្បងបន្ទាប់មកជាអវកាសយានិក ។
មុនពេលក្លាយជាអវកាសយានិក លោកអាមស្ត្រុង កើតថ្ងៃទី១៥ សីហា ឆ្នាំ១៩៣០ នៅទីក្រុងវ៉ាប៉ា កូនីតារដ្ឋអូហៃយ៉ូ បានបម្រើក្នុងជួរកងទ័ពជើងទឹកអាមេរិក US NAVY ហើយចូលរួមក្នុងសង្គ្រាមនៅកូរ៉េ ។ ក្រោយសង្គ្រាមលោកក្លាយយជាអ្នកបើកយន្តហោះសាកល្បង ហើយលោកចាកចេញពីអង្គការ NASA ១ឆ្នាំបំពេញបេសកកម្មជាមួយយានអវកាស APPOLO ទី១១ ដោយក្លាយទៅជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ CINCINNATI ៕


ចែករំលែកព័តមាននេះ