រាជធានីភ្នំពេញ ៖ បុរសស្រវឹងជោកម្នាក់បានបើកម៉ូតូស្មាស់ពណ៌ខ្មៅ មួយគ្រឿង ក្នុងល្បឿនលឿន និងរេចង្កូតពេញផ្លូវរហូតដល់ថ្នាក់កាន់ចង្កូតលែងជាប់ បណ្តាលឱ្យម៉ូតូដួលប្រាវទៅនឹងថ្នល់ដេកសន្លប់ស្តូកស្តឹងតែម្នាក់ឯងនៅកណ្តាលថ្នល់ត្រូវប្រជាពលរដ្ឋរស់នៅក្បែរនោះឃើញនាំគ្នាសែងដាក់ចិញ្ចើមថ្នល់ រួចជួយទូរស័ព្ទហៅបងប្អូនឱ្យមកយកត្រឡប់ទៅផ្ទះវិញកាលពីវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ សីហា ២០១២ នៅចំណុចមុខភោជនីយដ្ឋានចង្កឹះមាសតាមបណ្តោយផ្លូវលេខ៣៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យោងតាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូស្មាស់ពណ៌ខ្មៅ មួយគ្រឿងបើកដោយបុរសស្រវឹងជោកម្នាក់ (មិនស្គាស់អត្តសញ្ញាណ) បានបើកយ៉ាងលឿនតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏កាន់ចង្កូតលែងជាប់ ទើបបណ្តាលឱ្យម៉ូតូដួលប្រាវទៅនឹងថ្នល់រងរបួសតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ