ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​ឆេះ​រោង​ចក្រ​ចម្រាញ់​​ប្រេង​កាត​​ធំ​នៅ​វេណេ​សុយអេឡាស្លាប់២៦នាក់

13 ឆ្នាំ មុន

អនុ​ប្រធានាធិបតី​វេណេសុយអេឡា លោក​អេលីយ៉ាស់ ចាអ៊ូអា រាយការណ៍​កាលពីថ្ងៃទី២៥ សីហា ថា តុល្យ​ការ​នៃការ​ផ្ទុះ​​ឆេះ​យ៉ាង​សាហាវ​​ក្នុងរោងចក្រ​​ចម្រាញ់​ប្រេងកាតធំ​ជាងគេបំផុត​របស់​ប្រទេស​អ្នក​ស្លាប់​ឡើង​ដល់​២៦នាក់ ។ ​​លោក​បញ្ជាក់​ថា ​ជនរងគ្រោះ​ភាគ​ច្រើន​ជា​សមា​ជិក​កង​ឆ្មាំ​ជាតិ​​ដែលការពារ​ទីតាំង​​រោង​ចក្រ​​​ចម្រាញ់​ប្រេង​កាត​​នោះ ស្ថិត​នៅ​​ទីក្រុង​អាមូ​អៃ ក្នុង​ឧប​ទ្វីប ប៉ារ៉ា​ហ្គាណា ភាគ​ខាង​លិច​វេណេ​សុយ​អេឡា ។

​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​​មូលដ្ឋាន​​មុន​នេះ ​និយាយថា ​ក្នុង​ចំណោម​​ជនរង​គ្រោះ​​មានកុមារ​ម្នាក់​អាយុ​​១០​ឆ្នាំ ​។ មនុស្ស​ប្រមាណ​​ជា​៥០​នាក់ ​ ត្រូវ​​របួស​ក្នុង​ការ​ផ្ទុះ​​ឆេះ​ដំបូង​ចេញ​ពីបំពង់​បង្ហូរ​ឧស្ម័ន​ក្នុង​រោង​ចក្រ​​នេះ ដែលកើត​មាន​កាលពី​​ព្រឹក​ព្រលឹម​​ថ្ងៃទី២៥ សីហា ។ ការ​ផ្ទុះ​ឆេះ​នេះ ក៏​បំផ្លាញ​​​ផ្ទះ ​និង​ហាង​ទំនិញ​​ជា​ច្រើន ស្ថិត​នៅ​​ក្បែរ​​​រោង​ចក្រ​​​ហើយ​ញ៉ាំង​​ឱ្យរោង​ចក្រ​​​​បញ្ឈប់​​ផលិត​កម្ម ។ ​យោង​តាម​រដ្ឋ​មន្ត្រី​​ថាមពល​​លោក​រ៉ាហ្វា ​អែល រ៉ាមី​រ៉េស ​ថា ការ​ធ្លាយឧស្ម័ន​​ជា​ប្រភព​នៃ​ការ​​ផ្ទុះ​ឆេះ​នេះ   ៕