ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​រថយន្ត​​កាមរី​ចំនួន​៣​គ្រឿង​ដឹក​មនុស្ស​ប្រុស ស្រី​២៥​នាក់ សង្ស័យ​ឆ្លង​ដែន​​ខុស​ច្បាប់​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​​ស្រុក​​ព្រះ​នេត្រព្រះ ​កាល​ពី​វេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​២៤ ​សីហា ២០១២ ​បាន​ស្ទាក់​ឃាត់​​រថយន្ត​ម៉ាក​កាមរី​ចំនួន​៣​គ្រឿង​មាន​ដឹក​មនុស្ស​ប្រុស​ស្រី​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ​ត្រង់​ចំណុច​ផ្លូវ​បំបែក (អតីត​រង្វង់​មូល) ​ស្ថិត​ក្នុង​ភូមិ​ចក្រី ​ឃុំ​ជប់​វ៉ារី ស្រុក​ព្រះ​នេត្រ​ព្រះ យក​មក​អធិ​ការ​ដ្ឋាន​ដើម្បី​សួរ​នាំ​ ដោយ​សង្ស័យ​​ឆ្លង​ដែន​ទៅ​​រក​​ការ​ងារ​ធ្វើ​នៅ​​ប្រទេស​ជិត​ខាង​​ដោយ​ខុស​ច្បាប់ ។

លោក​វរ​សេនីយ៍​​ត្រី កែវ ប៊ុន​យឿន ​អធិការ​នគរបាល​ស្រុក​ព្រះ​នេត្រព្រះ ​បាន​​ឱ្យ​ដឹង​ថា ​បន្ទាប់​ពី​ទទួល​​ព័ត៌​មានថា មាន​រថយន្ត​ម៉ាក​កាមរី​ចំនួន​​៣​គ្រឿង​មាន​ដឹក​មនុស្ស​ប្រុស​ស្រី​ ក្នុង​១គ្រឿង​​ជិះ​​​ចាប់​ពី​៧​ទៅ​៨​នាក់​ ណែន​​​ណាន់​តាន់​តាប់​នោះ លោក​បាន​ចាត់​​កម្លាំង​​នគរ​បាល​ចរាចរចុះ​ចាំ​​ស្ទាក់​ឃាត់​រថយន្ត​ទាំង​នោះ​​នៅ​​ចំណុច​ខាងលើ ។ លុះ​មកដល់​​ម៉ោង​៩​ព្រឹក​​ថ្ងៃ​​​ខាងលើ​ក៏​មាន​រថយន្ត​ចំនួន​៣​គ្រឿង​​​ភិន​ភាគ​ដូច​សេច​ក្តី​​រាយ​ការណ៍​ ក៏ធ្វើ​​ការ ឃាត់​យក​ទៅ​​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​ រួច​រាយ​ការណ៍​​​​​ទៅ​ការិយា​ល័យ​​ជំនាញ​ប្រឆាំង​​ការ​ជួញដូរ​​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ដើម្បី​​សួរ​នាំ ។

លោក​​វរសេនីយ៍​​ទោ សិទ្ធិ ​ឡោះ នាយ​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិ​ជន​​បាន​បញ្ជាក់​​ដែរ​ថា ​តាម​ការ​សាក​សួរ​ពួក​គេ​​និយាយ​ថា ពួក​គេ​មិន​បាន​ទៅធ្វើ​ការ​នៅ​​ប្រទេស​ថៃទេ គឺ​គ្រាន់តែ​ទៅធ្វើ​ជា​កម្ម​ករ​ដក​ដំឡូង បោច​ស្មៅ​ចម្ការ និង​ដក​ស្ទូង​ស្រូវ​នៅ​ស្រុក​ភ្នំ​ព្រឹក​ ខេត្ត​បាត់​ដំបង​ប៉ុណ្ណោះ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕