បុរសម្នាក់ស្រវឹងដើរទ្រេតទ្រោតម្នាក់ឯង ,ដើរដល់ទន្ទឹមគល់ឈើធំមួយត្រូវស្ត្រីរកស៊ីផ្លូវភេទម្នាក់ចាប់ដៃទាញចូលគុម្ពោតព្រៃខាងមុខ ។ក្រោយពីនិយាយត្រូវថ្លៃគ្នា ពួកគេចាប់ផ្តើម «បើកប្រតិបត្តិការ»។ អ្នកទាំងពីរកំពុងឈានដល់ដំណាក់កាលសាងលេខថ្មី ស្រាប់តែប៉ូលិសម្នាក់ដើរល្បាតតាមនោះចុចពិលសួរ៖
-អ្នកណាកំពុងធ្វើអ្វីក្នុងគុម្ពោតព្រៃ ?
បុរសស្រវឹងភ្ញាក់ព្រើត ប្រញាប់ឆ្លើយត្រង់
-បាទ! លោកសេហ្វ , ខ្ញុំកំពុងសប្បាយជាមួយប្រពន្ធខ្ញុំ…សូមទោសផង !
-អូ,បើប្តីប្រពន្ធអញ្ជើញតាមសម្រួលទៀតចុះ ។ សូមទោសណា៎ ។
-លោកសេហ្វ ,ដំបូងខ្ញុំអត់ដឹងថា ជាប្រពន្ធខ្លួនឯងទេ ស្មានតែស្រីផ្សេង , ទាល់តែលោកសេហ្វចុចពិលចំទើបខ្ញុំឃើញច្បាស់ នាងជាប្រពន្ធខ្លួនឯង ៕
ចែករំលែកព័តមាននេះ