ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​​សកម្មភាព​​​ដើម្បី​​ទទួល​​បាន​ជោគជ័យ​​ក្នុង​ជីវិត​

11 ឆ្នាំ មុន

ត្រីឆ្លាមត្រូវហែលទៅមុខរហូត​ដើម្បី​រស់​នៅ ។ មនុស្សយើងចាំបាច់ត្រូវធ្វើដំណើរទៅ​មុខ ដើម្បីឆ្ពោះទៅរកគោលបំណងរបស់យើង​ដើម្បី​រស់នៅ ។ អ្នកមិនចាំបាច់ធ្វើអ្វីគ្រប់យ៉ាង​ក្នុងមួយ ថ្ងៃនោះទេ ប៉ុន្តែអ្នកត្រូវធ្វើអ្វីម្យ៉ាងជា​រៀង​រាល់ថ្ងៃ ។

ការងាររបស់លោកម៉ៃឃើល ហ្វ្រេងគ្លីន (Michael Franklin)​គឺធ្វើយ៉ាងណាដើម្បីធានាថាអ្វី​គ្រប់យ៉ាងដែល​អ្នកបាន​ទិញ​

ត្រីឆ្លាមត្រូវហែលទៅមុខរហូត​ដើម្បី​រស់​នៅ ។ មនុស្សយើងចាំបាច់ត្រូវធ្វើដំណើរទៅ​មុខ ដើម្បីឆ្ពោះទៅរកគោលបំណងរបស់យើង​ដើម្បី​រស់នៅ ។ អ្នកមិនចាំបាច់ធ្វើអ្វីគ្រប់យ៉ាង​ក្នុងមួយ ថ្ងៃនោះទេ ប៉ុន្តែអ្នកត្រូវធ្វើអ្វីម្យ៉ាងជា​រៀង​រាល់ថ្ងៃ ។

ការងាររបស់លោកម៉ៃឃើល ហ្វ្រេងគ្លីន (Michael Franklin)​គឺធ្វើយ៉ាងណាដើម្បីធានាថាអ្វី​គ្រប់យ៉ាងដែល​អ្នកបាន​ទិញ​នឹងត្រូវបាន​​ដឹងជញ្ជូន​ទៅដល់​ផ្ទះអតិថិជនទាន់ពេល ។ គាត់​គឺ​ជាអនុប្រធានក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនដ៏ធំ​មួយនៅអាមេរិក ។

នៅពេលដែលក្រុមហ៊ុនបានជួលក្រុមផ្តល់​ប្រឹក្សាដើម្បីធ្វើការប៉ាន់ស្មានពីស្ថានភាពនៅ​កន្លែង​ធ្វើការ និងជំនាញដឹកនាំរបស់ផ្នែក​ប្រតិបត្តិការ មានមនុស្សជាច្រើនដែលមាន​មន្ទិលសង្ស័យ​ឬ​មិន​យល់ស្របនឹងមតិផ្តល់​ប្រឹក្សា។ ប៉ុន្តែចំពោះលោកម៉ៃឃើលវិញ គាត់​ចាត់ទុកវាថាគឺជាឱកាស​មួយ៖ «ខ្ញុំបានឆ្លងកាត់​ចំណុចដែលយល់ថា អាចខ្មាសគេហើយ ។ ប្រសិនបើមានអ្វីដែលពួកគេ​អាចបង្ហាញឬ​បង្រៀនខ្ញុំដែលនឹងធ្វើឱ្យខ្ញុំក្លាយជាអ្នកគ្រប់​គ្រងល្អជាងមុន​ឬបង្កើនចំណេះដឹង​របស់ខ្ញុំ​នោះគឺខ្ញុំចង់ដឹងពីវា» ។

ការពណ៌នាដែលរួមបញ្ចូលគ្នាពីអ្នកផ្តល់​ប្រឹក្សាទាំងអស់​បាន​កត់​សម្គាល់ពីភាពវិជ្ជមាន​នៃកម្លាំងនិងការខិតខំប្រឹងប្រែងរបស់គាត់ ប៉ុន្តែ​ណែនាំថា គាត់អាចពង្រឹង​សមត្ថ​ភាពក្នុងការធ្វើ​ទំនាក់ទំនងរបស់គាត់ហើយនិងទាក់ទងទៅ​នឹងបុគ្គលិករបស់គាត់ ។លោក​ម៉ៃឃើល​ បានយករបាយការណ៍នោះ​ហើយក៏ចាប់ផ្តើមធ្វើកាលវិភាគការប្រជុំជាមួយនឹងថ្នាក់លើនិងបុគ្គលិកថ្នាក់ក្រោម​របស់គាត់​នៅក្នុងក្រុមហ៊ុន ។

គាត់និយាយថា«ខ្ញុំគឺជា​មនុស្សដែលផ្តោតលើគម្រោង ដូច្នេះហើយខ្ញុំ​បានកត់ត្រានូវអ្វីដែល​ពួកគេត្រូវនិយាយ ហើយ​ខ្ញុំនឹងព្យាយាមយកវាមកប្រើ ។ ខ្ញុំគិតថា វាបាន​ធ្វើឱ្យខ្ញុំធ្វើការងាររបស់ខ្ញុំបានកាន់តែល្អប្រសើរ​រួចទៅហើយ» ៕