ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រា​​ចម្រៀង​​​ថ្មី​​​​នៅផលិត​ក​ម្ម​រស្មី​​ហង្ស​មាស ​​​​​លក់​​សំឡេង​​ផង​ឆ្លៀត​​​ពេល​លក់​​នំ​អន្សម​​​​​​​​ផង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​​​លោក​វង្ស សុភ័ក្រ​​ ហៅ​ធី​​អូ គឺ​ជា​​​តារា​ចម្រៀង​​​​ថ្មី​របស់​​​ផលិត​កម្ម​​រស្មី​ហង្ស​មាស​​​​ ដែល​​​​​ពី​មុន​​​ជា​សមាជិក​​​នៅក្នុង​ក្រុម​​​​​​យូធូ​​ភា ។ ក្រោយ​ពេល​​​​​ចាក​ចេញ​​ពី​​ក្រុម​​​​យូធូភា ​មក​​ លោក​ សុភ័ក្រ​​​​ ត្រូវ​​​​ផលិត​កម្ម​​​រស្ម​ី​ហង្ស​មាស​​​ទាក់​ទង​​​​​ឱ្យ​ចូល​​​​​ច្រៀង​​​​​ ដោយ​ចុះ​កិច្ច​​សន្យា​​​រយៈ​ពេល​​​​​៥​ឆ្នាំ​​​ ។ គិត​មក​​ដល់​​​​ពេល​នេះ​​លោក​​សុភ័ក្រ​​ នៅ​​ហង្ស​មាស​​​បាន​រយៈ​ពេល​​​​កន្លះ​​​ឆ្នាំ​ហើយ​​ ។

ក្រៅ​​ពី​​​អាជីព​​​​ច្រៀង​​​​​ និង​បង្កើត​​​​ក្បាច់​រាំ​​​ លោក​​ធី​អូ​ ជា​និស្សិត​​សិក្សា​​ផ្នែក​​ IT  ហើ​យ​ពេល​នេះ​​​​បន្ត​​ថ្នាក់​​​​អនុ​បណ្ឌិត​​​​ទៀត​ ។​ ​ឆ្លៀត​​​​​ពី​ការ​សិក្សា​​​ និង​ច្រៀង​​​​ តារា​ចម្រៀង​​​ថ្មី​រូបនេះ​​ ក៏​​ទៅ​ជួយ​លក់​នំ​​​អន្សម​​​​ម្តាយ​នៅ​ផ្សារ​​អូ​រប្ញ​ស្សី​​​ផង​ដែរ​ ។ ​តារាចម្រៀង​​​​​វង្ស​​ សុភ័ក្រ​​​​ ពី​មុន​សិក្សា នៅ​​​​វិទ្យា​ល័យ​​​ព្រះ​យុគ​ន្ធ​​​រ និង​បន្ទាប់​មក​​​បន្ត​​ចូល​​​សិក្សា​​​នៅ​មហា​វិទ្យា​ល័យ​​ផ្នែក​​ IT។  លោក​ធី​អូ​​ ​ធ្លាប់​​​​ដាក់​ពាក្យ​​​ប្រឡង​នៅ​​ស្ថានីយ​​​ទូរទស្ស​ន៍​​  CTN ​ក្នុង​កម្ម​វិធី​​​​ស្រី​​​ស្រស់​ប្រុស​​ស្អាត​​​​​​ ​តែ​មិន​​ជាប់​​ចំណាត់​ថ្នាក់​​​​ទេ ​។ ក្រោយ​​មក​​​​លោក​​​​​​ធីអូ ជួប​​​ជា​មួយ​មិត្ត​ភក្តិ​​នៅ​​​ក្រុម​​យូ​​ធូ​​​​ភា​​​ និង​បាន​បង្កើត​ក្រុម​ជា​មួយ​គ្នា​​​​ ដោយ​ពី​ដំបូង​​​បង្កើត​ក្បាច់​រាំ​​ ។​ ​ដោយ​​​​​មាន​ការ​​​មមាញឹក​​នឹង​ការ​រៀន​សូត្រ​​​​ពេក ​​​​តារា​ចម្រៀង​​ថ្មី​នេះ​ក៏​​​ដក​ខ្លួន​ចេញ​ពី​ក្រុម​​​យូ​ធូភា​ ហើយ​​​​លោក​គិត​​​​ថា ជី​វិត​​​សិល្បៈ​​ប្រហែល​ជា​​ត្រូវ​ចប់​ហើយ​ ។​

ក្រោយ​ពី​​​​​​លា​ឈប់​​​​ពី​ក្រុម​​យូធូ​​ភា​ បាន​កន​្លះ​​ឆ្នាំ​​​​លោក​សុភ័ក្រ​ ត្រូវ​​​ផលិត​​​កម្ម​​ហង្ស​មាស​​​​ទាក់​ទង​​​​ឱ្យ​​ចូល​​​​ច្រៀង​​​ ។​ គិត​​ដល់​ពេល​នេះ​​​​ លោក​ទើប​​​​តែ​ច្រៀង​បាន​​​ចំនួន​​​២​បទ​​​​​ប៉ុណ្ណោះ​ គឺ​បទ​​​ «Let’s Boom និង​បទ​ Tonight I am Loving you»។ ទាំង​​ពី​រ​បទ​​​​​នេះ គឺ​​
លោក​​​​​ច្រៀង​​លាយ​​​ជា​មួយ​​​​​​កញ្ញា​​ពេជ្រ​​ សោ​ភា​ និង​លោក​ឆន​ សុវណ្ណ​រាជ ​។​ ​​ក្រុម​​របស់​លោក​​ ​មាន​គ្នា​​​​ចំនួន​​៥​នាក់​​ គឺ​​ស្ទែប ផល​ ​ជីមី ជីឃេ និង​រូប​លោក​​​​​ ហើយ​នាពេល​​ឆាប់​​ៗ​​​ខាង​មុខ​​​​​​​នឹង​មាន​បទ​ចម្រៀង​​​​ចេញ​​រួម​​ក្រុម​​​​​នេះ​ ។​

​លោក​ធី​អូ ​និ​​យាយ​​​​ថា កន្លង​មក​​​​លោក​ធ្លាប់​​មាន​​​អ្នក​គាំ​ទ្រ​​​​​សំណូម​​ពរ​​​​ឱ្យ​​ច្រៀង​​​​​​​តែ​ម្នាក់​​ឯង​​ តែ​​​​​​​លោក​​មិន​ទាន់​​​​​​​​​​មាន​ឱ​​កាស​​​​គ្រប់​គ្រាន់​​​​​ បូក​រួម​​​ទាំង​​សំឡេង​​​នៅ​មាន​កម្រិត​​​នៅ​ឡើយ​ គឺ​មិន​ទាន់​​​​អាច​បំពេញ​​​បំណង​​​​​​នោះ​បានទេ​ ។​​ លោក​ធីអូ​​ ​ក៏​ច​ង់​​​ច្រៀង​ម្នាក់​ឯង​​​​ដែរ​ព្រោះ​​​លោក​​គិត​ថា ​ការ​ច្រៀង​​​ម្នាក់​ឯង​​​​អា​​ច​ទាក់​ទាញ​​ការ​ចាប់​អារម្ម​​ណ៍​ពី​​​​ប្រិយ​មិត្ត​​​​អ្នក​ស្តាប់​​​ និង​អាច​​​​​ស្វែង​​​​យល់​បាន​​​​ច្បាស់​​​ពី​សំឡេ​ង​​​ខ្លួន​​
ឯ​ង​ ។​​

​ក្រៅ​​ពី​ចំណាយ​ពេល​​​លើ​ការ​សិក្សា​​​ កា​រ​​​​​ហាត់​ច្រៀង​​ ​ពេល​​ទំនេរ​​​លោក​​​​វង្ស ​សុភ័ក្រ​ ឆ្លៀត​​​​ទៅ​ជួយ​​​លក់​នំ​អន្សម​​​​​ម្តាយ​នៅ​​​ឯ​ផ្សារ​​​​អូ​​រប្ញស្សី​​​​ ។​ ​​លោក​ធី​អូ គឺ​​​ជា​តារា​ចម្រៀង​​​​ដែល​មិន​​​​​លាក់​ពី​ប្រវត្តិ​​​​​ផ្ទាល់​ខ្លួន​​​​​ទេ ខុ​សពី​​​​អ្ន​ក​សិល្បៈ​​​មួយ​ចំនួន​​​​។  អ្នក​​ខ្លះ​មាន​ម្តាយ​ជា​អ្នក​លក់​​​​កាហ្វេ​ បែរ​​ជា​​​បង្ខំ​​​ឱ្យ​ម្តាយ​​​​​​លក់​ផ្ទះ​​ ដើម្បី​​​យក​មក​ទិញ​​​​ម៉ូតូ​​​​ស៊េរី​​ទំនើ​ប​​ជិះ​​​យ៉ាង​​​​សង្ហា​​​ ហើយ​​​​សុខ​ចិត្ត​​ជួល​ផ្ទះ​​​គេ​នៅ​​​ ។ ពេល​ម្តាយ​​​​ចង់​ទៅ​​​​ណា​ក៏​​​មិន​ឌុប​​​​ទៅ​​​​ដែរ​​ គឺឱ្យ​ម្តាយ​ជិះ​ម៉ូតូ​​​​ឌុប និង​​​​​មិ​ន​ហ៊ាន​​​ប្រាប់​ពី​​​ប្រវត្តិ​​​ផ្ទាល់​ខ្លួន​​​​ឱ្យ​គេ​ដឹង​​​​​​​ទេ​ ។

​លោក​វង្ស សុភ័ក្រ​ ​មិ​ន​​​​​​មាន​វង្ស​​ត្រកូល​​​ជា​អ្នក​​សិល្បៈ​ទេ​​​ តែ​ហេតុ​​​​​តែ​ស្រឡាញ់​​​​​​សិល្បៈខ្លាំង​​ពេក​ ទើប​​​​​លោក​ទៅ​ហាត់​​​​ច្រៀង​នៅ​ក្លឹប​សិល្បៈ​មួយ​​​​​រយៈ​ពេល​​​ជិត​មួយ​ឆ្នាំ​​​​ កាល​ពី​ឆ្នាំ​​​២០០៩​ មុន​​ពេល​ចូល​ក្រុម​​​​​យូធូភា ។​​លោក​​​វង្ស​ សុភ័ក្រ​​ មាន​ទី​កន្លែង​​​​កំណើត​​​​នៅ​រាជ​ធានី​ភ្នំពេញ​​ ។ ​ម្តាយ​លោក​ឈ្មោះ​​​សុខ​ ផល្លី ជា​អ្នក​​​លក់​​​​នំ​អន្សម​​ ឪ​ពុក​ឈ្មោះ​​​វង្ស ​សុធា​ ​ធ្វើ​ការ​នៅ​​​​កំពង់​ផែ​ភ្នំ​ពេញ​​ ​។ លោក​មាន​​បង​ប្អូន​​​​​​៣នាក់​​ ​ក្នុង​នោះ​ប្រុស​​​​២នាក់ ​។​តារា​ចម្រៀង​​​​​ថ្មី​នេះ​​ ពុំ​ទាន់​​​លេច​ធ្លោ​​ក្នុង​អាជីព​​​របស់​​​ខ្លួ​ន​ទេ​ ​តែ​នឹង​​ខិត​ខំ​​​ដើម្បី​​​ភាព​រីក​ចម្រើន​​​នា​ពេល​​ខាង​មុខ ៕