ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហ៍​អូន​ដល់​ឆ្អឹង ខឹង​ពុក​ម៉ែ​មិន​ចូល​ដណ្តឹង​មក​លោត​ទឹក​

13 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ​មនុស្ស​​​​​​​ម្នា​រាប់​រយ​នាក់​​​បាន​​​​​ភ្ញាក់​ផ្អើល​​​​​រត់​មក​លើ​​​ស្ពាន​​​ព្រែ​ក​កំពង់​បាយ​​ ខណៈ​ពេល​​​​​​ដែលមានយុវ​ជន​​ម្នាក់​​​​​លោត​ទឹក​​ពី​លើ​ស្ពាន​​ កាល​ពី​​វេលា​​​ម៉ោង​​​១៣​​ថ្ងៃ​ទី​​​​២៤ សីហា​ ​នៅ​​ភូមិ​​​កំពង់​បាយ​​ខាង​ជើង​​ សង្កាត់​​​​​កំពង់​បាយ​​ ក្រុង​កំពត ។​ ​

​​​​​​នគ​របាល​​​ក្រុង​​បាន​ឱ្យ​ដឹង​ថា ​​​នៅ​វេលាម៉ោង​​​​​ខាង​​លើ​ គេ​​​ឃើញ​​យុវ​ជន​​​ម្នាក់​​បាន​ធ្វើ​​​ដំណើរ​​​​​ដោយ​ថ្មើ​រ​ជើង​​​ក្នុង​ទិស​ដៅ​​ពី​កើត​​ទៅ​លិច​​ ។​ លុះ​ឡើង​​​​​ដល់​លើ​ស្ពាន​​​​ដើរ​បាន​ចម្ងាយ​​​ប្រហែល​​​២០​ម៉ែត្រ​​​​ ក៏​ស្រាប់​តែ ​​​​​​ឡើង​លើ​បង្កាន់​ដៃ​ស្ពាន​​​​​លោត​​​​​​ទ​ម្លាក់​​ទឹក​តែ​​ម្តង ។​ ​​​ពេល​​​​លោត​​​​​​ដល់​ក្នុង​ព្រែក​​​​​គេ​ឃើញ​​​​​​​​​​យុវ​​ជន​​រូប​នោះ​​​ ប្រឹង​​​ត្រដរ​ហែល​​​​​មក​រក​​​​​ច្រាំង​​វិញ​​​​​ ក្នុង​នោះ​​​​​ក៏​មាន​មន្ត្រី​សមត្ថ​កិច្ច​​​​​​​ឱ្យ​គេ​ចែវ​​ទូក​​​​​​​​តូច​​​មួយ​​​​​ទៅ​ជួយ​​​​ស្រង់​យុវ​ជន​​​​រូប​នោះ​​​​​​ និង​​នាំ​​​​មក​ដល់​ច្រាំង​​​​ទាំង​​​ហេវ​ហត់​ ។

​សមត្ថ​កិច្ច​​ឱ្យ​ដឹង​ទៀត​ថា ​ក្រោយ​ពី​​​ស្រង់​រួច​មក ​​​​​​ក៏​បាន​ដឹក​យុវ​ជន​រូប​នោះ​​​ទៅ​​​កាន់​អធិការ​ដ្ឋាន​​​​ក្រុង​​​​​ដើម្បី​សួរ​នាំ​ពី​មូល​ហេតុ​​​​​​អ្វី​​ខ្លះ​​​ទៅ​ដែល​​​​​​​​ប៉ង​​លោត​​​​ទឹក​​​សម្លាប់​ខ្លួន​​​បែប​នេះ​ ។ នៅ​​​​ចំពោះ​មុខ​​សមត្ថ​កិច្ច​​​​​ យុវ​ជន​​​​​រូ​ប​នេះ​បាន​សារ​ភាព​​​ថា​ ​​​ខ្លួន​ឈ្មោះ​​​​មា​ ភារៈ​ ហៅ​​​លាក់ ​អាយុ​​២៣​ឆ្នាំ ​ ​​ជា​និស្សិត​​​​ឆ្នាំ​ទី​១​ ​រៀន​នៅ​​​​សាកល​វិទ្យា​ល័យ​​​​សីុ​យូ​​​​អេស​ ​ស្នាក់​នៅ​​​​វត្ត​​​ពិ​ជ័យ​​ឧ​ត្តង្គ​ មាន​លំនៅ​​​​ភូមិ​​​ថ្កូវ​​ ឃុំ​​​ប្ញស្សី​​ស្រុក​ខាង​កើត​​ ស្រុក​កំពង់​ត្រាច​​​ ខេត្ត​កំពត​ ។​ យុវ​ជន​​​​រូប​​​​​នេះ​​​ឱ្យ​ដឹង​​ទៀត​ថា ​​មូល​ហេតុ​​​​ដែល​ខ្លួន​​​​​ចង់​​ស្លាប់​​​​​​​ព្រោះ​តូច​ចិត្ត​​​​​នឹង​ការ​​​​​ខុស​បំណង​​​​​​ ដោយសារ​​​​​ខ្លួន​បាន​​​ស្រឡាញ់​​​នារី​​​ម្នាក់ ហើយ​​ខ្លួន​បាន​ប្រាប់​​​​​ឱ្យ​ពុក​ម្តាយ​​​ចូល​​ស្តី​​​​ដណ្តឹង​​​​នាង​​​ធ្វើ​ជា​ប្រពន្ធ​​ តែ​​ឪពុក​ម្តាយ​​​​មិន​ព្រម​​​ចូល​ស្តី​​​ដណ្តឹង​​​​នារី​​​​រូប​នោះ​​​តាម​​បំណង​​​របស់​ខ្លួន​​​​​ទេ ទើប​​​​នៅ​ថ្ងៃ​ទី​​២៤ ​សីហា​​​​​​​ ​ខ្លួន​​​​បាន​ផឹកស្រា​​​​ស្រវឹង​​​​ដើម្បី​កាត់​​​​សាញ​​ ។ ​​​​​​ពេល​ស្រវឹង​​​​​​​​​​​​​​​ហើយ​​​​ខ្លួន​​ក៏​​​បាន​​​​​​​​សម្រេច​ចិត្ត​​ដើ​រមក​​​​លោត​ទឹក​​តែ​ម្តង​​​​​ ប៉ុន្តែ​ដោយ​ខ្លួន​ចេះ​​ហែល​​​​​​​​ផង​​​​ក៏​បាន​​​​ហែល​មក​រក​ច្រាំង​​​​​​​វិញ តែ​​​​មិន​ទាន់​​​​​ដល់​ច្រាំង​​​​ទេ ត្រូវ​បាន​​​​សមត្ថ​កិច្ច​​​​​ជួយ​​សង្គ្រោះ​​​​​​ ។ ​

​ក្រោយ​​​ពី​​សួរ​នាំ​​​​រួច​​​​​​នគរ​បាល​​​ក្រុង​បាន​​​​​អប់​រំ​​​​​ណែ​នាំឱ្យ​យុវ​ជន​​​​​រូបនេះ​​​​​​កុំ​គិត​ខ្លី​​​​ដូច​នេះ​ទៀត​​ ​​​រួច​សមត្ថ​កិច្ច​​​​​បាន​ឱ្យ​​​ឪ​ពុក​​​​ម្តាយ​​​មក​ទទួល​​​​​​យក​យុវ​ជន​​​រូប​នេះ​ទៅ​ផ្ទះ​វិញ​​ ។​
មិន​​​ដឹង​ថា ​​​ស្នេហ៍​​​​របស់​គេ​នោះ​​​​​ដូច​បំណង​​ ឬ​ក៏​អត់​នោះ​ទេ​ ។ ទោបី​ជា​បែប​ណា​​​​​​​​​ អ្នក​​ខ្លះ​ស្តី​បន្ទោស​ថា ​កើត​មក​​​​​​ជា​កូន​ប្រុស​​​​​មាន​វ័យ​​​​អា​ច​សម្រេច​ចិត្ត​​​​​ដោយ​ខ្លួន​ឯង​​​បាន​ហើយ​​​ បើឪ​ពុក​ម្តាយ​​​​​​​ បង​ប្អូន​​​​​​​មិន​ពេញ​ចិត្ត​​​​​ក៏​ខ្លួន​អាច​​​​សម្រេច​​វាស​នា​​​​​​របស់​ខ្លួន​បាន​​ដែរ​​​ មិន​គួរ​​​​​​​​​គិត​ឃើញ​ការ​សម្លា​ប់​ខ្លួន​​​​បែបនេះ​ឡើយ ៕