កាសែត THE SUN របស់អង់គ្លេសពុំព្រមគោរពធ្វើតាមការណែនាំរបស់រាជវង្សអង់គ្លេសកុំឱ្យផ្សាយរូបភាពអាក្រាតរបស់ព្រះអង្គម្ចាស់ហារីស្រាតនៅឡាស់វេហ្គាស់ឡើយ ។ក្នុងនាមនៃសេរីភាពសារព័ត៌មានកាសែត THE SUN បានចេញផ្សាយនាថ្ងៃទី២៤ សីហា នូវរូបថតស្រាតរបស់ព្រះអង្គម្ចាស់ហារីដែលគេថតនៅឡាស់វេហ្គាស់កាលពីថ្ងៃទី១៧ សីហា កន្លងមកនេះ ។ កាសែតនោះក្លាយជាកាសែតអង់គ្លេសដំបូងគេដែលផ្គើនចំេពោះសំណើរបស់រាជវង្ស ។
ព្រះបរមរាជវាំង BUCKINGHAM បានប្រឆាំងកាលពីថ្ងៃទី២៣ សីហា ចំពោះការចេញផ្សាយរូបភាពអាក្រាតរបស់ព្រះអង្គម្ចាស់អង្គនោះ ដោយចាត់ទុកការផ្សាយរូបភាពទាំងនេះថា ជាការរំលោភបំពានលើសិទ្ធិជីវិតឯកជនរបស់ទ្រង់។ ដោយសារការណែនាំនេះកាសែតអង់គ្លេសទាំងឡាយបានផ្អាកលែងចេញផ្សាយរូបភាពទាំងនោះដែលចាប់ពីគេឃើញនៅលើអីុនធើរណេតអាមេរិក TMZ មកត្រូវគេចាប់ផ្សាយយ៉ាងច្រើនតាមវេ៉បសាយ ៕
ចែករំលែកព័តមាននេះ