ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung KLD បើក​សម្ពោធ​សាខា​ថ្មី​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ «សាខា​ផ្សារ​ថ្មី» ដែល​ជា​សាខា​ទីពីរ​របស់​តំណាង​ចែកចាយ​ផលិត​ផល Samsung KLD ត្រូវ​​បាន​បើក​​សម្ពោធ​​ជា​ផ្លូវ​ការ​ក្រោម​​​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​ របស់​អគ្គ​​នាយក KLD លោក​អេរិច ​ង៉ោ ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់ Samsung លោក​វ៉ាត់ ​ឡាំផេង ​បូក​រួម​ទាំង​ថ្នាក់​ដឹក​នាំ និងភ្ញៀវ​​កិត្តិ​យស​​ជា​ច្រើន​នាក់ ​កាល​ពី​ថ្ងៃទី​​២៣ សីហា ២០១២ ​កន្លង​ទៅ​ ។

​លោក​អេរិច ​ង៉ោ ​លើក​ឡើង​ថា «មក​ពី​ហាង​តែ​មួយ​ផ្គត់​ផ្គង់​តម្រូវ​ការ​អត់​ទាន់ ទើប​យើង​សម្រេច​ចិត្ត​​បើក​សម្ពោធ​​ហាង​មួយ​​ទៀត ដើម្បី​​បំពេញ​សេចក្តី​ត្រូវ​ការ​ និង​ការ​ជឿ​ជាក់​​របស់​អតិថិ​ជន​​លើ KLD និង​ផលិត​ផល Samsung ដែល​យើង​កំពុង​ចែក​ចាយ ព្រោះ​អាជីវ​កម្ម​​របស់​ខ្ញុំ​រីក​ចម្រើន​​ជា​លំដាប់ ព្រោះ​ខ្ញុំ​ប្រមើល​ដឹង​ពី​តម្រូវការ​ទី​ផ្សារ​ និងស្លាក​សញ្ញា​ដែល​ខ្លាំង» ។

​នាយក​សាខា​ក្រុម​ហ៊ុន Samsung ថៃ​ប្រចាំ​កម្ពុជា ​លោក​វ៉ាត់ ​ឡាំផេង ​ក៏​បាន​មាន​ប្រសាសន៍​​ដែរថា ទន្ទឹម​​នឹង​តម្រូវការ​លើ​ទីផ្សារ​​កាន់​តែ​កើន​ឡើង ​បូក​រួម​នឹង​ភាពជឿ​ជាក់​​លើ​ស្លាក​សញ្ញា​ផលិត​ផល​ Samsung ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​មិន​ត្រឹម​តែ​ពង្រីក​វិសាល​ភាព​ចែក​ចាយ​​តាម​រយៈ​ ​បង្កើន​​ដៃ​គូ​តំណាង​​ចែកចាយ​កាន់តែ​ច្រើន​​​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ដៃ​គូ​ខ្លួន​អាជីវ​កម្ម​របស់ Samsung ខ្លួន​ឯង ក៏​បាន​​ពង្រីក​សាខា​របស់​ខ្លួន​ព្រោង​ព្រាត​ដើម្បី​បំពេញ​​ឱ្យ​ទាន់​ និង​គ្រប់​តម្រូវ​​ការ​របស់​អតិថិ​ជន​​ដែលចេះ​តែ​​កើន​ឡើង​ឥត​ឈប់​​ឈរ​ពី​ មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​ ​ជាក់ស្តែង KLD ជា​ឧទាហរណ៍​​ស្រាប់ ។ 

​ឆ្លើយ​ តប​ទៅ​នឹង​ការ​​រីក​ចម្រើន​​របស់ Samsung រយៈ​ពេល​​ខ្លី​នេះ​អគ្គ​នាយក​ក្រុម​ហ៊ុន KLD ​បាន​សង្កត់​ធ្ងន់​ថា មួយ​រយៈ​ក្រោយ​​នេះ​ទាំង KLD ក៏​ដូចជា Samsung ទាំង​មូល​ទទួល​បាន​ជោគ​ជ័យ​​ដ៏​ត្រចះ​ត្រចង់​លើ​ត្រកូល Galaxy ទាំង​លើ Smartphon និង Tablet ដូច​ជា Galaxy Note, Galaxy SII, Galaxy S III, Galaxy Tab, Galaxy Tab 2 10.1 និង​ជា​ពិសេស Galaxy Tab 2 7.0 ដែល​​មាន​មុខងារ​ហៅ​​ចេញ​បាន​​ដូច Smartphone ទូទៅ។

​KLD ជា​តំណាង​​ចែកចាយ​​ផលិត​ផល Samsung ដំបូងគេ​បង្អស់​នៅ​កម្ពុជា​ចាប់​តាំងពី​ខែ​មេសា ​២០១២ មក​ម៉្លេះ ។ ​ទីតាំង​មុន​គេ​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​ម៉ៅ​សេទុង ​ទល់​មុខ​ម៉ុង​ឌីយ៉ាល់ ។ ​ដោយ​មើល​ឃើញ​ពីភាព​ជោគជ័យ​​លើ​ការ​ចែកចាយ​ផលិត​ផល Samsung លើ​ទីផ្សារ​កម្ពុជា អគ្គ​នាយក​របស់ KLD លោក​អេរិច ង៉ោ ​ក៏​បាន​សម្រេច​ចិត្ត​បើក «សាខា​ផ្សារ​ថ្មី» ដែល​​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ លេខ​៤០អឺសូន្យ ​ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​១ មួយ​បន្ថែម​ពី​លើ​សាខា​ម៉ុងឌីយ៉ាល់​ ដើម្បី​ចាក់​បំពេញ​តម្រូវ​ការ​អតិថិ​ជន​ ៕