រាជធានីភ្នំពេញ ៖ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា លោកបឹង គឹមតោ បានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៣ សីហា ការប្រកួតកីឡាជ្រើសរើសជើងឯកភូមិភាគបន្ទាយមានជ័យ បានបញ្ចប់ជាស្ថាពរនូវវិញ្ញាសាមួយចំនួនហើយ ។ វិញ្ញាសាបាល់បោះចំណាត់ថ្នាក់លេខ១ បានទៅលើខេត្តសៀមរាប លេខ២ ខេត្តបន្ទាយមានជ័យ និងលេខ៣ ខេត្តបាត់ដំបង ។ ចំណែកវិញ្ញាសាបាល់ទះវិញ ចំណាត់ថ្នាក់លេខ១ បានទៅលើខេត្តបាត់ដំបង លេខ២ ខេត្តបន្ទាយមានជ័យ និងលេខ៣ ខេត្តសៀមរាប។
ចំពោះកីឡាអត្តពលកម្មវិញ វិញ្ញាសាលោតកម្ពស់ផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនីសៅ ច្រឹប មកពីខេត្តបាត់ដំបង លេខ២ កីឡាការិនីអឹុម កញ្ញា មកពីខេត្តពោធិ៍សាត់ និងលេខ៣ កីឡាការិនីលឿម វ៉ាន់ មកពីខេត្តសៀមរាប ។ ផ្នែកបុរស
ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករប៊ូ រ៉ាឌី មកពីខេត្តពោធិ៍សាត់ លេខ២ កីឡាករតុប សាម៉ី មកពីខេត្តបន្ទាយមានជ័យ និងលេខ៣ កីឡាករហន ចិត្រា មកពីខេត្តបាត់ដំបង ។
ដោយឡែក វិញ្ញាសាលោតចម្ងាយផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនីហាន់ គឹមហួយ មកពីខេត្តបាត់ដំបង លេខ២ កីឡាការិនីសឿន មករា មកពីខេត្តបន្ទាយមានជ័យ និងលេខ៣ កីឡាការិនីយិន ស៊ីណាត មកពីខេត្តសៀមរាប ។ ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករខឿន ខែមរ័ត្ន មកពីខេត្តពោធិ៍សាត់ លេខ២ កីឡាករវឿន វី មកពីខេត្តសៀមរាប និងលេខ៣ កីឡាករនី សុវណ្ណារ័ត្ន មកពីខេត្តប៉ៃលិន ។
ចំណែកភូមិភាគកំពតវិញ មន្ត្រីនាយកដ្ឋានអប់រំកាយ និងកីឡា លោកលឹម ប៊ុនធឿន បានរាយការណ៍មកថា បានបញ្ចប់វិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រ ផ្នែកបុរស និង៥គីឡូម៉ែត្រ ផ្នែកនារីហើយ ។ ផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករឯម ឌុច មកពីខេត្តតាកែវ លេខ២ កីឡាករកែវ សៅ មកពីខេត្តកំពត និងលេខ៣ កីឡាករហួន គឹមហា៊ង មកពីខេត្តកែប។ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនីជឹម យូរី មកពីខេត្តតាកែវ លេខ២ កីឡាការិនីណុប ស្រីមុំ មកពីខេត្តកំពត និងលេខ៣ កីឡាការិនីឡុង គឹមជី មកពីខេត្តកែប ។
សូមបញ្ជាក់ថា ការប្រកួតកីឡាជ្រើសរើសជើងឯកភូមិភាគឆ្នាំ២០១២ នៅមណ្ឌលខេត្តបន្ទាយមានជ័យ គឺបានចាប់ផ្តើមតាំងពីថ្ងៃទី១៥ សីហា និងបញ្ចប់នៅថ្ងៃទី២៩ សីហា ឆ្នាំ២០១២ ខាងមុខនេះ ។ សម្រាប់ការប្រកួតគឺចែកចេញជា៥ភូមិភាគគឺ ១-ភូមិភាគបន្ទាយមានជ័យ មានពោធិ៍សាត់, បាត់ដំបង, សៀមរាប, ឧត្តរមានជ័យ, ប៉ៃលិន និងបន្ទាយមានជ័យ ២-ភូមិភាគកណ្តាល មានព្រៃវែង, កំពង់ធំ, កំពង់ឆ្នាំង, កំពង់ចាម និងកណ្តាល ៣-ភូមិភាគរតនគិរី មានក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី, ព្រះវិហារ និងរតនគិរី ៤-ភូមិភាគកំពត មានកែប, កំពង់ស្ពឺ, តាកែវ, ព្រះសីហនុ, កោះកុង និងកំពត និង៥-ភូមិភាគរាជធានីភ្នំពេញ មានក្រសួង, មន្ទីរ, ស្ថាប័នផ្សេងជាច្រើនទៀត ៕
ចែករំលែកព័តមាននេះ