ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និបាត​​បង្កើត​សមា​គម​​មនុស្ស​ចាស់​នៅ​ក្នុង​សង្កាត់​កន្ទោក​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សមា​គម​មនុស្ស​​ចាស់​ត្រូវ​បា​នបង្កើត​​ឡើង​នូវ​ទូទាំង​ប្រទេស​​ក្រោម​គំនិត​ផ្តួច​ផ្តើម​ដោយ​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ដែល​​មាន​សម្តេច​​អគ្គ​មហា​​សេនា​បតី​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​ប្រធាន​កិត្តិ​យស​​ និង​ត្រូវ​​បាន​បង្កើត​​ឡើង​នៅ​គ្រប់​ខេត្ត​ ក្រុង ស្រុក​ ខណ្ឌ​ នៅ​ទូទាំង​ប្រទេស ។

ដោយឡែក​នៅ​ក្នុង​​​​ខណ្ឌ​​ពោធិ៍​សែ​ន​ជ័យ ​ក៏បាន​អនុ​វត្តន៍​បង្កើត​​ឡើង​នៅ​តាម​បណ្តា​សង្កាត់​​នានា​ជា​បន្ត​បន្ទាប់​បាន​​មួយ​ចំន​ួន​​ហើយ​ដែរ ។ ​សន្និ​បាត​បង្កើត​​សមា​គម​មនុស្ស​ចាស់​នេះ​បាន​ប្រព្រឹត្ត​​ទៅ​កាល​ពី​ព្រឹក​ថ្ងៃទី​​២៤ សីហា ២០១២ ​នៅ​ក្នុង​សាលា​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ក្រោម​អធិបតី​​ភាព​លោក​សេង ​គន្ធ ​អភិ​បាល​រង​ខណ្ឌ​ពោធិ៍​​សែន​ជ័យ និង​​មាន​ការ​អញ្ជើញ​​ចូល​រួម​ពី​​សំណាក់​លោក​​យ៉ង់ ស៊ីថុល ចៅសង្កាត់​​កន្ទោក​ ព្រម​ទាំង​​លោក​តា​ លោក​យាយ​ដែល​​ជា​មនុស្ស​ចាស់​នៅ​ក្នុង​មូល​ដ្ឋាន​ជា​ច្រើន​​ទៀត ។

​លោក​យ៉ង់ ស៊ីថុល ​ប្រធាន​សមា​​គម​​មនុស្ស​ចាស់​នៅ​សង្កាត់​កន្ទោក និង​ជា​ចៅសង្កាត់​កន្ទោក​បាន​​ថ្លែង​ឱ្យ​​ដឹងថា ទំនៀម​​ទម្លាប់​​របស់​ខ្មែរ​យើង គឺ​ល្អ​ណាស់​ក្នុង​ការ​ជួយ​​គ្នា​​ទៅវិញ​ទៅ​មក​​ក្នុង​គ្រា​​មាន​ទុក្ខ​លំបាក​​ ជា​ពិសេស​​ការ​មើល​ថែ និង​ជួយ​ដល់​​មនុស្ស​ចាស់​​ និង​គ្រួសារ​ក្រីក្រ​​នៅ​ក្នុង​សង្គម​ជាតិ​ដែល​នេះ​គឺ​ជា​​សញ្ញា​មួយ​នាំ​ទៅ​ដល់​ការ​បង្កើត​​សមា​គម​មនុស្ស​ចាស់​​នា​ពេល​​នេះ ។ លោក​យ៉ង់ ស៊ីថុល ​បាន​បន្ត​ថា កាល​​ពី​​មុន​ការ​​ជួយ​​មនុស្ស​ចាស់​ធ្វើ​ឡើង​​ទៅ​​តាម​ទម្លាប់​ពុំ​​​មាន​លក្ខ​ន្តិកៈ​​ ឬ​រចនា​សម្ព័ន្ធ​​ច្បាស់​លាស់​​នោះ​ឡើយ បើ​​ប្រៀប​ធៀប​​ជា​មួយ​ពេល​នេះ​មាន​ការ​ខុស​គ្នា​ស្រឡះ​​​ដោយ​យើង​បាន​​បង្កើត​ជា​សមា​គម​ត្រឹម​ត្រូវ​ដែល​ធានា​​បាន​នូវ​តម្លា​ភាព​​មាន​ការ​ចាត់​តាំង​ត្រឹម​ត្រូវ​​ប្រកប​ដោយ​​ភាព​ជឿ​ជាក់​ និង​ប្រាកដ​ប្រជា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕