ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​កាមរី​​ដឹក​ឈើ​​គ្រញូង​​ត្រូវ​​​កង​រាជ​អាវុធ​ហត្ថ​​សហ​ការ​​ជា​មួយ​​មេ​ព្រៃ​​បង្ក្រាប​

13 ឆ្នាំ មុន

ខេត្ត​ឧត្ត​រ​មាន​ជ័យ​ ៖​​ ​រថយន្ត​កាម​រី​​ ស៊េរី​​៩៥ ពណ៌​ខ្មៅ មួយ​គ្រឿង ​ដឹក​ឈើ​គ្រញូង​​ ដែល​​​អ្នក​​បើក​បរ​ឈ្មោះ​​ផា ម៉ាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​នៅ​​​ក្នុង​ភូមិ​​គោកចាស់ ឃុំ​​សសរ​ស្តម្ភ ស្រុក​ពួក ខេត្ត​​​សៀម​រាប ត្រូវ​បាន​កង​​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ សហ​ការ​ជា​មួយ​មន្ត្រី​​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​​​​​ចាប់​បាន​នៅ​​ភូមិ​​វាល​ឈ្លីក ឃុំ​ពង្រ ស្រុក​ចុង​កាល់ កាល​ពី​វេលា​ម៉ោង​១០ និង​៣០​​​នាទី​ព្រឹក​ថ្ងៃទី​២១ សីហា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ។

លោក​វរសេនីយ៍​​ត្រី នុត ប៉ូលីន ​មន្ត្រី​កង​​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស និង​ជាប្រធាន​​ក្រុម​ប្រចាំ​ខេត្ត​​ឧត្តរ​មាន​ជ័យ​ បាន​ឱ្យ​ដឹង​ថា មុន​​ពេល​ធ្វើ​ការ​ចាប់​ឃាត់​រថយន្ត​​ដឹក​ឈើ​គ្រញូង​​នេះ លោក​បាន​ធ្វើ​ការ​​ស៊ើប​​អង្កេត​ឃើញ​​ដាក់​ឈើ​ពេញ​​ ហើ​យ​ក៏​​បាន​​សហ​ការ​ជា​មួយ​មន្ត្រី​​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​បង្ក្រាប​​​តែ​ម្តង ។  លោក​បាន​បញ្ជាក់​ថា​ បន្ទាប់​​ពី​​​ធ្វើ​ការ​បង្ក្រាប​​រួច ​រថ​យន្ត​កាមរី​​​មួយ​គ្រឿង​នេះ​ និង​​ឈើ​​គ្រញូង​​ចំនួន​៤១​ដុំ ឬ​ស្មើ​​ជិត​មួយ​​ម៉ែត្រ​គូប​​ ​ព្រម​ទាំង​អ្នក​​បើក​បរ​​បាន​​ប្រគល់​​ទៅ​​ឱ្យ​​​ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​ឈើ​ខេត្ត​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។