ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ស្ពាន​មួយ​នៅ​ចិន​ស្លាប់​3នាក់​

13 ឆ្នាំ មុន

យោង​តាមប៉ូលិស​មូល​ដ្ឋាន​ថា មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប​់​ ហើយ​៥​នាក់​ទៀត​​ត្រូវ​របួស​ក្រោយ​ការ​បាក់​ស្ពាន​មួយ​ដែល​កើ​ត​មាន​កាល​ពី​ថ្ងៃ​ទី​២៤ សីហា នៅ​ទី​ក្រុង​ហា​ប៊ីន ទី​ប្រជុំ​ជន​ខេត្ត​ហៃ​ឡុង​យ៉ាង​ ភាគ​ឥសាន​ ប្រទេស​ចិន​ ។ស្ពាន​យ៉ាង​មិញ​តាន់​ឆ្លង​កាត់​ទន្លេ​សុង​ហួ​នៅ​ក្រុង​​ហា​ប៊ីន​បាន​បាក់​កាល​ពី​ថ្ងៃ​ទី​២៤ សីហា វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ ខណៈ​រថ​យន្ត​កាំ​មី​ញ៉ុង​៤​គ្រឿង​កំពុង​រត់​លើ​ស្ពាន​នោះ ហើយ​​រថ​យន្ត​កាំ​មី​ញ៉ុង​១​គ្រឿង​ក្រឡាប់​ធ្លាក់​ពេល​បាក់​ស្ពាន​។

ស្ពាន​នោះ​មាន​បណ្តោយ​ប្រវែង​១៥,៤​គីឡូ​ម៉ែត្រ​បាន​បើក​ឱ្យ​ប្រើ​ប្រាស់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១​ ។ ការ​សើុប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​​រក​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ ៕