ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​យ៉ុង​​សាក​កម្លាំង​​ជាមួយ​​រថយន្ត​កូរ៉េ​​ធ្លាក់ផ្លូវ​​​អ្នក​ជិះក្នុង​រថយន្ត​ព្រលឹង​ចុង​សក់

13 ឆ្នាំ មុន

ខេត្តកំពត​​​​ ៖ ​រថយន្ត​​សាំយ៉ុង​ពណ៌​លឿង​​​មួយគ្រឿង​​ដឹក​អ្នក​ដំណើរ​ជាង​១០នាក់​បានបុក​គ្នា​​ជាមួយ​រថយន្ត​​​កូរ៉េ​ចំណុះ​​២តោន​កន្លះ​មួយ​គ្រឿង​​​មិនស្គាល់​ម៉ាក ​កាល​ពី​វេលាម៉ោង​​​៤​រសៀល​ថ្ងៃទី​​២១ សីហា នៅលើដង​ផ្លូវ​​​ជាតិ​លេខ​​​​៣១​​​ ត្រង់​ចំណុច​​ភូមិជ្រោះ​តា​សោម​ ឃុំ​ប្រាសាទ​​ភ្នំ​​ខ្យង​ ស្រុក​កំពង់​ត្រាច​ បណ្តាល​ឱ្យ​អ្នក​បើក​រថយន្ត​​​សាំយ៉ុង​របួស​ស្រាល​ ឯរថយន្ត​កូរ៉េ​នោះ​បានបើក​រត់​បាត់​ ។

លោក​ ទុំ​ ទិត្យ​ ជា​មន្ត្រី​នគរ​បាល​ទទួល​បន្ទុក​ចរាចរណ៍​​​​ស្រុក​បាន​​​ឱ្យដឹងថា ​​រថយន្តម៉ាក​សាំយ៉ុង​​​ពណ៌​លឿង​​​មួយគ្រឿង​​​ផ្ទុក​អ្នក​ដំណើរ​​​ជាង​​១០នាក់​​ បើក​បរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣១ ក្នុង​ទិសដៅ​​​ពីជើង​ទៅ​ត្បូង​​​ ឯរថយន្ត​​​កូរ៉េ​​​ចំណុះ​​​២តោន​កន្លះដឹក​ផ្លែដូង​​បើក​បញ្ច្រាស​ទិស​គ្នា​ពីត្បូង​ទៅជើង​​ស្រាប់​តែ​​មកដល់​ចំណុច​​ខាង​លើ​​​ដោយសារ​​គេច​ជង្ហុក​​​បណ្តាលឱ្យ​​​រថយន្ត​ទាំង​២​គ្រឿង​បុក​គ្នា​​​ប្រាវ​តែម្តង ។ រថយន្ត​​​សាំ​យ៉ុង​ រងការ​​​ខូច​ផ្នែក​ខាង​មុខ ហើយបានរេចង្កូត​ធ្លាក់​ថ្នល់បណ្តាលឱ្យអ្នកបើក​រថយន្ត​សាំម៉ុង​​​រង​របួ​ស​​​ស្រាល​​ ចំណែក​រថយន្ត​​កូរ៉េ​ដឹក​ដូង​​មិនមាន​​​ខូច​ខាត​​អ្វី​ទេ ហើយបើក​គេ​ច​បាត់​ ។

លោក​ ទុំ ទិត្យ​ បន្ត​ថា ​អ្នកធ្វើដំណើរ​​តាម​រថ​យន្ត​​​​​សាំម៉ុង​​មិនមាន​គ្រោះ​ថ្នាក់​​ទេ​ តែម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់​គ្រប់​គ្នា​ចំពោះ​​រថយន្ត​កូរ៉េ​​​ដែល​បើកគេច​នោះ​​​បើទោះ​ជា​កម្លាំង​​​នគរ​បាល​​បាន​សហការ​​គ្នា​ស្ទាក់​​យ៉ាងណា​​គឺ​មិន​ឃើញដែរ ៕