រាជធានីភ្នំពេញ ៖ យោងតាមការស្រាវជ្រាវកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកងរាជអាវុធហត្ថខណ្ឌមានជ័យ បានចុះឆែកឆេរលំនៅឋានរបស់លោកឧត្តមសេនីយ៍ទោ ចាន់ រិទ្ធីឌី ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៤ សីហា ២០១២ ស្ថិតក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។
តាមការឱ្យដឹងជំហានដំបូងក្នុងប្រតិបត្តិការចុះឆែកឆេរនេះសមត្ថកិច្ចរកឃើញថ្នាំញៀនប្រហែល៤ម៉ឺនគ្រាប់ និងម៉ាទឹកកក១គីឡូក្រាម និងឃាត់ខ្លួនលោកផ្កាយពីរទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនដើម្បីសួរនាំផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ