ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូឡា​ពន្លះ​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​​របួស​ធ្ងន់​​-ស្រាល​​6នាក់

13 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ កាលពី​វេលាម៉ោង​៦​និង​៤០នាទីព្រឹកថ្ងៃទី២៤​ សីហា​ មានគ្រោះថ្នាក់​​ចរាចរណ៍​មួយកើតឡើង​រវាង​រថយន្ត​និងរ៉ឺម៉ក​ម៉ូតូ​​បណ្តាល​ឱ្យ​មនុស្ស​​ជិះ​លើ​រ៉ឺម៉ក​ម៉ូតូ​​របួស​ធ្ងន់​៥នាក់​និង​​ស្រាលម្នាក់​ ។​ ហេតុការណ៍​នោះកើត​ឡើង​តាម​​បណ្តោយផ្លូវជាតិលេខ៤​ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ១៩៤-១៩៥​ ស្ថិត​ក្នុង​ភូមិអូរ​ចំណា​ឃុំអូរឧកញ៉ាហេង ​ ស្រុកព្រៃនប់​ ។

តាម​ប៉ូលិស​ចរាចរ​ស្រុកព្រៃនប់បានឱ្យដឹងថា​ គ្រោះ​ថ្នាក់​នេះបាន​កើតឡើង​រវាង​រថយន្ត១​គ្រឿង​ម៉ាក​កូរូ៉ឡា​ពណ៌ស ជា​​រថយន្ត​រត់​តាក់ស៊ី​បើក​ពីវាលរេញទៅខេត្តព្រះសីហនុ​ បើកបរ​ដោយ​ឈ្មោះ​ ខាន់ បិប ភេទប្រុស អាយុ២៥ឆ្នាំ​មាន​​ទីលំ​នៅភូមិជើងគោ ឃុំជើងគោ​ ស្រុក​ព្រៃ​នប់​​បាន​បុក​គ្នាជា​មួយរ៉ឺម៉ក​ម៉ូតូ​​​មួយ​គ្រឿងដឹក​មនុស្ស​ទៅ​ស្ទូងដែលកំពុងបើកបរស្របទិសគ្នា​បណ្តាល​ឱ្យអ្នក​ជិះ​លើរឺុម៉ក​ម៉ូតូ​​៥នាក់​ និង​អ្នក​បើក​បរ​ម៉ូតូម្នាក់​រងរបួស​ ។​ ប៉ូលិសបានបន្តទៀតថា​ ជន​រង​គ្រោះ ក្នុងហេតុការណ៍ខាងលើ​មាន ​១-​ឈ្មោះ​នួន រឿន ភេទប្រុស អាយុ​៤៩​ឆ្នាំ​ ជា​កសិ​ករ ជា​អ្នក​បើកបរ​ម៉ូតូ​រសណ្តោង​រ៉ឺម៉ក​របួស​ធ្ងន់​ ២-ឈ្មោះអូ​ លី​ ភេទ​ស្រី​ អាយុ​៥៧​ឆ្នាំ​ ជា​កសិករ​របួសធ្ងន់​ ៣-ឈ្មោះចៅ​ នឹង ​ភេទ​ស្រីអាយុ​៦៦​ឆ្នាំ ជាកសិកររបួសធ្ងន់​ ៤-ឈ្មោះញ៉ែម​ យន ​ភេទ​ស្រី​ អាយុ៥៤ឆ្នាំ​ជា​កសិករ​របួសធ្ងន់​ ៥-ឈ្មោះ​កេន​ អ៊ីម ភេទ​ស្រី​អាយុ​៣១ឆ្នាំ ជា​កសិករ​របួសធ្ងន់​ និង៦-ឈ្មោះ​ គុណ ភេទស្រី អាយុ​៤៥​ឆ្នាំ ជា​កសិករ​របួស​ស្រាល ទាំង​៦​នាក់​មាន​ទីលំ​នៅ​​ភូមិអូរ​តា​ប៉ាង ​ឃុំអូរ​ឧកញ៉ា​ហេង ​ស្រុក​ព្រៃនប់​ ។

តាមព័ត៌មាននៅក្បែរកន្លែងកើតហេតុបាន​ឱ្យ​​ដឹងថា​ មុន​កើត​ហេតុ​រថយន្ត​តាក់​ស៊ី​ខាង​លើ​បានបើកបរសំដៅទៅខេត្តព្រះសីហនុ លុះទៅ ​ដល់ចំណុចកើតហេតុ រថយន្ត​​នោះបាន​បើក​វ៉ា​រថយន្តម​ួយ​​ទៀត ដែលបើកពី​មុខ​ហើយ​ខណៈ​​​នោះ​រ៉ឺម៉កម៉ូតូ​បត់ឆ្វេង​ក៏​ត្រូវ​រថយន្ត​ខាងលើ​បុក​តែម្តង ៕