ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ម៉ារីន​បែលហ្ស៊ិក និងហូឡង់​កម្ទេច​​គ្រឿង​ផ្ទះ​ទី១០០០​ក្នុងសមុទ្រ​​ខាង​ជើង

13 ឆ្នាំ មុន

នាវា​បោស​សំអាត​មីន​ឈ្មោះ BELLIS ​របស់កង​ម៉ារីន បែលហ្ស៊ិក ​និងនាវា​​បោស​សំអាត​​​មីន​ហូឡង់ ​ឈ្មោះ WILLEMSTAD កាលពី​ថ្ងៃទី​២៣ សីហា ​​បានបំផ្លាញ​​គ្រឿង​ផ្ទុះ​ទី​១០០០ ​​ហើយ​ក្នុង​សមុទ្រ​ខាង​ជើង​​​នៅ​ដែនទឹក​​ហូឡង់។​គ្រាប់​ផ្ទុះ​ទី​១០០០​ដែល​ត្រូវ​កម្ទេច​​ចោល​​នេះ ​ជាគ្រាប់បែក​​ទម្លាក់​​ពីយន្តហោះ១​​គ្រាប់មាន​ប្រវែង​​១,៣ម៉ែត្រ ​និងវិជ្ជ​​មាត្រ៤០​សង្ទីម៉ែត្រ ដែល​រកឃើញ​កាលពី​ខែមករាកន្លងមកនេះ ​ដោយ​នាវា​ហូឡង់​មួយគ្រឿងឈ្មោះ EBEN HAEZER ។

សកម្ម​ភាព​នេះ​ស្ថិត​ក្នុងក្រប​ខណ្ឌ​នៃ​កិច្ច​ព្រម​​ព្រៀង​ទ្វេភាគីមួយ​​មាន​ឈ្មោះ​ថា ​ BENEFICIAL COOPERATION ​រវាង​បែលហ្ស៊ិក និងហូឡង់​ ដែល​បានសន្យា​ចាប់​​តាំងពីឆ្នាំ​២០០៥ ​មករក្សា​សន្តិសុខ​ក្នុង​ដែន​ទឹក ​​របស់​ប្រទេសទាំង​២​ប្រឆាំង​​គ្រឿង​ផ្ទុះ ដែល​បន្សល់ទុក​ពីសង្គ្រាម​​លោកលើកទីមួយ​​​ និង​សង្គ្រាម​លោកលើកទី២ ។

​ស្ទើរ​​តែ​រៀង​រាល់​ថ្ងៃ ​បណ្តា​​នាវា​នេសាទ​ហូឡង់​​ ឬបែលហ្ស៊ិក បាន​រកឃើញ​​បណ្តា​កាក​សំណល់​​នៃគ្រាប់​រំសេវ​ក្នុង​សំណាញ់​របស់ពួក​គេ​។ ​គ្រឿង​ផ្ទុះ​​ទាំងនេះ ​នៅ​មាន​គ្រោះ​ថ្នាក់​ ទោះបី​ជា​វា​ស្ថិត​​នៅក្នុងទឹក​រយៈ​ពេលជាងកន្លះ​សតវត្ស ​មកហើយ​ក្តី ។ ​កាលពី​​ខែ​មេសា ឆ្នាំ​២០០៥ គ្រាប់​បែក​សម័យសង្គ្រាម​លោក​ទី២មួយ​គ្រាប់ ​​​របស់​អាមេរិកត្រូវ​ជាប់​សំណាញ់​​នាវា​​នេសាទ​ហូឡង់​មួយ​គ្រឿង​ឈ្មោះ MAATEN JAWB ហើយ​វា​បានផ្ទុះ​លើ​នាវានេះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់ ក្នុង​ចំណោម​ក្រុមនាវិក​ហើយ​នាវា​នោះ​រងការ​ខូចខាតខ្លាំង​ ៕